ក្រុមអធិរាជសReal Madrid ក្លាយជាម្ចាស់ជើងឯកពានរង្វាន់ UEFA Super Cup 2017 លើកទី 4


ក្លឹបអធិរាជសរ Real Madrid ក្លាយជាម្ចាស់ជើងឯក UEFA Super Cup 2017 ក្រោយយកឈ្នះក្លឹបបិសាចក្រហម Manchester United ក្នុងលទ្ធផល 2-1។

ការឈ្នះពានរង្វាន់ UEFA Super Cup 2017 របស់ក្លឹបអធិសរ Real Madrid នេះគឺជាការឈ្នះលើកទី 4 របស់ក្លឹប។ នេះគឺជាសមទ្ធិផលដ៏ល្អថ្មីមួយរបស់គ្រូបង្វឹក Real Madrid លោក Zinedine Zidane ដែលលោកជួយអោយក្លឹបអធិរាជសរ Real Madrid លើកពាន UEFA Super Cup លើកទី 4 នេះ។ ក្នុងពីររដូវកាលដែលលោក Zinedine Zidane ឡើងជាគ្រូបង្វឹកនេះ លោកដឹកនាំក្លឹប Real Madrid ឈ្នះពានរង្វាន់ UEFA Champion League ចំនួន 2, UEFA Super Cup ចំនួន 2, Laliga ចំនួន 1។​

កាលពីប្រកួតយប់មិញនេះក្លឹបអធិរាជ Real Madrid បានសុតបញ្ចូលទីក្លឹបបិសាចក្រហម Manchester United នៅក្នុងនាទីទី 24 ដោយកីឡាករ Casemiro។ ចូលដល់តង់ទី 2 នៅក្នុងនាទីទី 52 ខ្សែបម្រើ ISCO បានសុតបញ្ចូលមួយគ្រាប់ទៀតធ្វើអោយ Real Madrid នាំមុខ Manchester United ក្នុងលទ្ធផល 2-0។ ប៉ុន្ដែនៅក្នុងនាទីទី 62 កីឡាករ Lukaku បានសុតបញ្ចូលទីមួយគ្រាប់វិញអោយបិសាចក្រហម Manchester United ធ្វើអោយបញ្ចប់ការប្រកួត Real Madrid យកឈ្នះ Manchester United ក្នុងលទ្ធផល 2-1។





ប្រភព៖​ខ្មែរណូត

Labels: