ដោយសារតែស្រលាញ់ឆ្កែអ្នកខ្លះបានអនុញ្ញាតឲ្យសត្វឆ្កែគេងជាមួយ លេងជាមួយ និងបានឲ្យវាលិឍមុខមាត់ទៀត ផង។ តែយ៉ាងណាក្តីបើតាមអ្នកជំនាញផ្នែកវេជ្ជសាស្ត្របានហាមអ្នកមិនគួរឲ្យសត្វឆ្កែលិឍមុខមាត់នោះទេ ព្រោះថាមាត់ធ្មេញរបស់ឆ្កែមិនមានអនាម័យនោះទេ វាសម្បូរទៅដោយមេរោគ និងបាក់តេរីយ៉ាងច្រើន។ អ្នកជំនាញខាងសត្វឆ្កែបានបញ្ជាក់ទៀតថា ឆ្កែស៊ីចំណីអាហារ និងលិឍរបស់កខ្វក់ជាច្រើន ហើយវាមិនដែលដុះលាងមាត់ធ្មេញ ដូចមនុស្សយើងទេ ដូចនេះមាត់ធ្មេញរបស់វាពិតជាគ្មានសុខភាពនោះទេ។ ករណីដែលអ្នកនៅតែបន្តឲ្យសត្វឆ្កែលិឍមាត់របស់អ្នក ហើយមាត់ធ្មេញរបស់ឆ្កែនោះមានមេរោគ វានឹងបង្កឲ្យអ្នកមានបញ្ហាសុខភាព ជាច្រើនដូចជា៖
+ កើតមានមេរោគផ្សិតប្រភេទ Sepsis
+ មានបញ្ហាក្តៅខ្លួន(ក្តៅញាក់)
+ អស់កម្លាំង
+ មានកន្ទួលរមាស់ធំៗនៅលើស្បែក
+ មានជំងឺស្បែក និងជំងឺក្នុងរាងកាយជាច្រើនទៀត៕
ប្រភព៖ Khmernote
Labels: Knowledge