ក្រៅពីការពិនិត្យរកមេរោគនៃជំងឺជំងឺមហារីកជាមួយគ្រូពេទ្យជំនាញ លោកអ្នកនៅតែអាចដឹងថាខ្លួនមានជំងឺមហារីកឬអត់ តាមរយៈកត់សម្គាល់ទៅលើរោគសញ្ញាខាងក្រោមនេះ៖
១. ពិបាកលេបអាហារអាចជាប់ទាក់ទងនឹងជំងឺមហារីកបំពងក។
២. ក្អករ៉ាំរ៉ៃ និងឈឺទ្រូងអាចជាសញ្ញានៃជំងឺមហារីកគ្រាប់ឈាម។
៣. ពិបាកដកដង្ហើម ឬដកដង្ហើមថប់ៗអាចជាសញ្ញានៃជំងឺមហារីកសួត។
៤. ក្តៅខ្លួន ឬមានដំបៅញឹកញាប់អាចជាសញ្ញានៃជំងឺមហារីកគ្រាប់ឈាម។
៥. ក្បាលដោះមានការប្រែប្រួលអាចជាសញ្ញានៃជំងឺមហារីកសុដន់។
៦. ក្រចកដៃប្រែប្រួលពណ៌ ទ្រង់ទ្រាយ និងរូបរាងខុសប្រក្រតីអាចជាសញ្ញានៃជំងឺមហារីកសួត។
៧. ឈឺខ្នងផ្នែកខាងក្រោម ឬផ្នែកខាងស្តាំអាចជាសញ្ញានៃជំងឺមហារីកថ្លើម ឬសុដន់។
៨. ហើមមុខអាចជាសញ្ញានៃជំងឺមហារីកសួត។
៩. ឈឺចាប់ពេលមានរដូវ ឬមានរដូវច្រើនខុសធម្មតាអាចជាសញ្ញានៃជំងឺមហារីកស្បូន។
១០. មានដំបៅ ឬពងបែកលើស្បែកអាចជាសញ្ញានៃជំងឺមហារីកស្បែក។
១១. មានកូនកណ្តុរនៅលើ.ក និងនៅលើក្រលៀនអាចជាសញ្ញានៃជំងឺមហារីកណាមួយ។
១២. ចុះខ្សោយ និងអស់កម្លាំងជាប្រចាំ អាចជាសញ្ញានៃជំងឺមហារីកណាមួយ។
១៣. មានស្នាមជាំនៅលើស្បែកជាច្រើនអាចជាសញ្ញានៃជំងឺមហារីកឈាម។
១៤. ហើមពោះ និងឡើងទម្ងន់ខុសប្រក្រតីអាចជាមហារីកអូវែ។
១៥. លែងចង់មានចំណង់អាហារក៏អាចជាសញ្ញានៃជំងឺមហារីអូវែដែរ។
១៦. ឈឺអាងត្រគាក និងពោះអាចជាសញ្ញានៃជំងឺមហារីកឈាម។
១៧. ស្រកទម្ងន់ដោយមិនអាចពន្យល់បានអាចជាសញ្ញានៃជំងឺមហារីកប្រព័ន្ធរំលាយអាហារ។
១៨. ឈឺពោះរ៉ាំរ៉ៃអាចជាសញ្ញានៃជំងឺមហារីកពោះរៀនធំ។
១៩. បត់ជើងធំមកមានឈាមអាចជាសញ្ញានៃជំងឺមហារីកពោះរៀនធំ។
២០. ទ្រូងឡើងក្រហម ឈឺ និងមានដំបៅអាចជាសញ្ញានៃជំងឺមហារីកសុដន់៕