ក្រោយផ្ទុះរឿងលោកគ្រូខ្មែរមានស្បែកគង់កាប់មិនមុតដុតមិនឆេះដែលបានចេញវីដីអូផងដែរថា
អ្នកណាខ្លាំងបបួូលកាប់មួយស្មើធ្វើអោយគ្រូសៀកល្បីល្បាញមួយរូបក្នុងប្រទេសកម្ពុជាដែលមានរូប
សង្ហាគ្រប់គ្នាបានស្គាល់ថាគឺMr .Free ដែលមានឈ្មោះពិតគឺChan Panha ទប់អារម្មណ៍មិនបានចង់
សាកល្បងជាមួយវិជ្ជាស្បែកគង់ម្តងដោយបានបង្ហោះនូវសារមួយថា<<សាម៉ូរៃមួយដើមនេះខ្ញុំបាន
កម្មង់ពីជប៉ុនមកវាសាងអំពីដែកពិសេសតួខ្លួនវានិងផ្លែដាវគឺស្រោមមាសនិងប្លាទីន។ទំងន់វាធ្ងន់គួរ
សមហើយវាមានតំលៃជាង 20,000$។ ប៉ុន្មានថ្ងៃនេះលឺល្បីថាមានអ្នកកាប់មិនមុតដុតមិនឆេះ។ចង់
សាកដល់ហើយ។បើពិតមែនខ្ញុំសុំតែមួយដាវទេមួយដាវនោះគឺត្រឹមម៉ាក្រវៀសចេញពីស្រោមហើយ
តំរង់អោយចំគោលដៅប៉ុណ្ណោះ។ ^_^មិនចាំបាច់ថាយារអោយហើយចាំកាប់នោះទេ។
គឺសុំត្រឹមម៉ាក្រវៀសអោយចំប៉ុណ្ណោះ។ហើយខ្ញុំជាអ្នកក្រវៀសដោយផ្ទាល់ដៃ។ហើយកំលាំងក្រវៀស និង គោលដៅខ្ញុំជាអ្នកកំណត់។បើប៉ះសាច់មិនមុត ខ្ញុំសុខចិត្តជូនសាម៉ូរ៉ៃនេះ
អោយហើយថ្វាយបង្គុំបីដងសុំគាត់ធ្វើគ្រូនិងជួយជាថវិកាផ្តល់អោយគាត់សំរាប់បើកសាលាទៀត។
:D អ្នកទាំងអស់គ្នាគិតយ៉ាងណាដែរ^ ^ ?បញ្ជាក់: Status នេះមិនមែនជាការផ្ចាញ់ផ្ចាល់ ឬ ចង់ឈ្នះ ចាញ់អ្វីទេតែវាជាការចង់ដឹងចង់ឃើញអោយច្បាស់ថាពិតឬអត់។បើពិតមែនខ្ញុំនឹងអាងសុំរៀនដែរ
^_^ >> ៕