កីឡាករលំដាប់ថ្នាក់ពិភពលោកCrisiano Ronaldo បានយកឈ្នះ កីឡាករLeonel Messi លើកពាន Ballon d'Or ជាលើកទី៤


កីឡាករលំដាប់ថ្នាក់ពិភពលោក Cristiano Ronaldo​ បានយកឈ្នះគូប្រជែងដ៏ធំរបស់ខ្លួនគឺកីឡាករលំ
ដាប់ថ្នាក់ពិភពលោក Leonel Messi ហើយបានលើកពានBallon d'Orជាលើកទី៤ក្នុងអាជីពរបស់ខ្លួន។
កំពូលខ្សែបំរើប្រយុទ្ធ វយ័៣១ឆ្នាំរូបនេះខ្វះតែ១ដងទៀតប៉ុណ្ណោះគឺនឹងអាចតាមទាន់កំណត់ត្រាឈ្នះ
ពាន Ballon d'Or ស្មើគ្នាជាមួយនឹង Messi ដែលកាន់កាប់ពានរង្វាន់នេះចំនួន៥ដង។​ ខណះ Messi ទទួលបានលេខ២ជាបេក្ខភាពឈ្នះBallon d'OrនិងកីឡាករAntoine Griezmannវិញទទួលបានលេខ៣។
កីឡាករ Cristiano Ronaldo ក៏បានចូលរួមចំណែកជួយឲ្យ Real Madrid ឈ្នះ​ពានរង្វាន់UEFA Champion
League និង​ Portugal ឈ្នះ Euro សម្រាប់ឆ្នាំ២០១៦នេះផងដែរក្នុងនោះអតីតកីឡាករក្រុមបិសាចក្រ
ហម Manchester United រូបនេះស៊ុតបញ្ចូលទីបានសរុប​ ៥៤គ្រាប់ទាំងនៅក្លឹបនិងជម្រើសជាតិកាល
ពីររដូវកាលមុន៕

Labels: