រឿងពិត ២០ យ៉ាងអំពីទឹកនោមដែលលោកអ្នកគួរតែដឹង


1. ៩៥% នៃទឹកនោមគឺជាទឹកធម្មតា។

2. ទឹកនោមមានផ្ទុកជាតិអាម៉ូញាក់ដែលអាចធ្វើឲ្យធ្មេញស បើយកវាមកដុសលាងធ្មេញ។

3. ជាមធ្យមមនុស្សម្នាក់នោម ៧ ដងក្នុងមួយថ្ងៃ។

4. ជាមធ្យមការនោមម្តងត្រូវការពេល ៧ វិនាទី។

5. ប្លោកនោមរបស់យុវវ័យអាចផ្ទុកទឹកនោមបានពី ៣០០ ទៅ ៥០០ មីលីលីត្រ។

6. វាមិនត្រឹមត្រូវនោះទេដែលថាស្រ្តីនោមចេញពីទ្វាមាសនោះ។

7. មនុស្សជាច្រើនបានដឹងថា ទឹកនោមអាចជួយបន្ថយការឈឺចាប់ពេលត្រូវខ្ញែសមុទ្រទិច តែវាមិនមែនជាការពិតនោះទេ។

8. ការបត់ជើងតូចញឹកញាប់ជាសញ្ហាបង្ហាញថាតម្រងនោម បេះដូង និងថ្លើមធ្វើការបានយ៉ាងល្អ។

9. ទឹកនោមប្រែពណ៌បង្ហាញថា លោកអ្នកមានបញ្ហាសុខភាពអ្វីមួយជាមិនខាន។

10. ទឹកនោមមានក្លិនផ្អែមជាសញ្ញានៃជំងឺទឹកនោមផ្អែម។

11. ទឹកនោមមានក្លិនមិនល្អជាសញ្ញាបង្ហាញថាលោកអ្នកមានដំបៅ ឬមេរោគអ្វីមួយ។

12. ទឹកនោមផ្សំឡើងពីធាតុផ្សំប្រមាណជា ៣០០០ ប្រភេទរួមទាំងប៉ូតាស្យូម និងសូលុយស្យូម ផង។

13. ការទទួលទានការហ្វេ និងខ្ទឹមច្រើនអាចធ្វើឲ្យទឹកនោមប្រែពណ៌បានដែរ តែវាមិនមែនជាសញ្ញានៃបញ្ហាសុខភាពនោះទេ។

14. ការនោមមិនបានគ្រប់គ្រាន់គឺជាបញ្ហាសុខភាពមួយដែលគេហៅថា ស្ទះនោម។

15. ជាតិនីត្រូហ្សែននៅក្នុងទឹកនោម ត្រូវបានគេយកទៅធ្វើជារំសេវ។

16. ជាធម្មជាតិរបស់មនុស្សខ្លះគឺគាត់មិនអាចនោមចេញនោះទេ ពេលមានអ្នកណាម្នាក់នៅឈរក្បែគាត់។

17. ជាធម្មជាតិរបស់អ្នកខ្លះវិញបានលេចនោមនៅពេលក្រដាស ធ្វើលំហាត់ប្រាណ និងពេលអស់សំណើចខ្លាំង។

18. ក្នុងអំឡុងសង្រ្គាមលោកលើកទី ១ ទឹកនោមត្រូវបានគេប្រើប្រាស់ជារបាំងការពារឧស្ម័ន

ដោយយកក្រណាត់មកជ្រលក់ក្នុងទឹកនោមហើយយកមកពាក់លើមុខ។

19. ទឹកនោមនៅពេលព្រឹកមានផ្ទុកជាតិអាស៊ីតច្រើន។

20. ទឹកនោមរបស់មនុស្សប្រុសដែលបាញ់ចេញមកគឺធំជាងមនុស្សស្រី៕

Labels: