ឧស្សាហកម្មផលិតខ្សែភាពយន្តអាសអាភាសរបស់ប្រទេសជប៉ុន ត្រូវបានមនុស្សស្ទើរតែជុំវិញ សកលលោកធ្វើការទទួលស្គាល់ ដោយសារគុណភាពនៃការផលិត និងគួបផ្សំជាមួយតារាសម្ដែង ដ៏ស្រស់ស្អាត ហើយជាការពិតណាស់នៅក្នុងប្រទេសជប៉ុនមួយទាំងមូលមានតារាសម្ដែងរឿង ប្រភេទនេះរាប់មិនអស់ ចុះប្រិយមិត្តមានដឹងទេថាតារាសម្ដែងស្រីរូបណា ដែលស្ថិតនៅក្នុងបញ្ជី តារាដ៏ល្បីទាំង១០របស់ជប៉ុន ប្រចាំឆ្នាំ២០១៦នេះ?
ដើម្បីបានដឹងចម្លើយសូមបន្តអានមកខាងក្រោមនេះទាំងអស់គា្ន។
១០. Momoka Nishina
អ្នកនាង Nishina កើតនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ១៩៩១ នៅក្នុងទីក្រុងតូក្យូ នាងបានចាប់ផ្ដើមជាតារា សម្ដែងរឿងអាសអាភាសជាលើកដំបូងនៅពាក់កណ្ដាលឆ្នាំ២០១០ ហើយបន្តចាប់អាជីពនៅក្នុង ឧស្សាហកម្មនេះមកដល់បច្ចុប្បន្ន។ លក្ខណៈពិសេសរបស់ Nishina គឺ នាងពាក់អាវទ្រនាប់លេខ “J” ដែលវាត្រូវបានចាត់ទុកជាលេខមិនធម្មតាមួយសម្រាប់ស្រីៗ នៅប្រទេសជប៉ុន។
៩. Tsubasa Amami
អ្នកនាង Amami កើតនៅថ្ងៃទី៨ ខែមីនា ឆ្នាំ១៩៨៨ នៅក្នុងទីក្រុង Hiroshima នាងបានចាប់ផ្ដើមអាជីព ដំបូងរបស់ខ្លួន ជាតារាម៉ូដែលអាជីព ហើយជំហានបន្ទាប់របស់ Amami គឺបង្អួតរូបរាង នៅក្នុងឈុត ហែលទឹកក្រោយពេលនាងមានបំណងចង់ដើរចូលក្នុង ឧស្សាហកម្មខ្សែ ភាពយន្តអាសអាភាស។
មកទល់ពេលនេះនាងបានអភិវឌ្ឍខ្លួន ក្លាយជាអ្នកសម្ដែងរឿងសិចដ៏គួរឲ្យចាប់អារម្មណ៍។
៨. Meisa Hanai
អ្នកនាង Hanai មានលោកឪពុកជាជនជាតិជប៉ុន និងម្ដាយជាជនជតិប៊ុលហ្គារី កើតនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៨៦ នាងបានបង្ហាញខ្លួនជាលើកដំបូងនៅខែវិច្ឆិកា ឆ្នាំ២០០៧ នៅក្នុងស្ទូឌីយោ S1 របស់ជប៉ុន។
នៅក្នុងខែមេសា ឆ្នាំ២០១០ Hanai បានចូលរួមសម្ដែងក្នុងរឿងអាសអាភាស ដោយមិនមានបិទបាំង ចំនួនពីររឿង ដោយរឿងទាំងនេះបានចេញលក់ជា DVD និងជាលក្ខណៈ Blu-Ray ទៀតផង។ លើសពីនេះនាងនាងក៏មានការងារក្រៅម៉ោងផងដែរ ដោយក្នុងនោះនាងបានចូល រួមនៅក្នុងកម្មវិធី ទូរទស្សន៍ Ero Para របស់ប៉ុស្តិ៍ GyaO TV។
៧. Yuna Shiina
Yuna Shiina ជាតារាសម្ដែងរឿងសិចស្រីដ៏ល្បីមួយរូបរបស់ជប៉ុន។ នាងកើតនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៨៦ ក្នុងនោះមុខមាត់របស់នាងមើលទៅដូចតារាសម្ដែងស្រីមួយរូបទៀតគឺអ្នកនាង Ryoko Mitake។ សម្រាប់ចំណង់ចំណូលចិត្ត នាងចូលចិត្តចម្អិនអាហារ និងមើលបាល់។
៦. Maria Ozawa
អ្នកនាង Maria Ozawa ជាកំពូលតារាសម្ដែងរឿងអាសអាភាសរបស់ជប៉ុន ដែលមានឈ្មោះ ល្បី ល្បាញយូរជាងគេមកដល់បច្ចុប្បន្ននេះ។ នាងកើតនៅថ្ងៃទី៨ ខែមករា ឆ្នាំ១៩៨៦ ហើយបានចាប់ ផ្ដើមចូលប្រឡូកក្នុងរឿងផ្លូវភេទតាំងពីអាយុ១៣ឆ្នាំមកម៉្លេះ។
ក្នុងនោះតាមរយៈសេចក្ដីរាយការណ៍កាលពីឆ្នាំ២០១២ បានឲ្យដឹងថា Ozawa ចូលរួមជាមួយផលិត កម្មរឿងអាសអាភាសសម្រាប់យុវវ័យនៅក្នុងប្រទេសចិន។ Ozawa មានចំណង់ចំណូលចិត្ត ក្នុងការ ដើរទិញឥវ៉ាន់ និងលេងវីដេអូហ្គេម។
៥. Sofia Takigawa
កើតនៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៨៨ អ្នកនាង Takigawa មានលោកឪពុកជាជនជាតិព័រទុយហ្គាល់ និងអ្នកម្ដាយជាជនជាតិជប៉ុន ហើយជានិច្ចកាលគេតែងនិយាយលេងថា នាងមានកំណើតជា ជនជាតិជប៉ុន និងមានខ្លួនប្រាណរបស់ព័រទុយហ្គាល់។ Sofia បានចូលប្រឡូកក្នុងវិស័យឧស្សាហ កម្មរឿងសិចជាលើកដំបូងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១២។
មកទល់ពេលនេះនាងបានចូលរួមសម្ដែងខ្សែភាពយន្តប្រភេទនេះ បានចំនួន៧រឿងហើយ។
៤. Ichinose Ameri
Ameri កើតនៅថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៨៤ មានចំណង់ចំណូលចិត្តទៅលើកីឡាវាយកូនបាល់ កាលនៅសាលារៀន ហើយក្រោយមកទើបនាងបានមានចំណាប់អារម្មណ៍ សម្រាប់ការដើរចូល ក្នុងវិស័យខ្សែភាពយន្តអាសអាភាស។
នៅឆ្នាំ២០០៣ Ameri បានចាប់ផ្ដើមដំបូងជាតារាម៉ូដែល ហើយមិនយូរប៉ុន្មាននាងក៏ចូលប្រឡូកក្នុង វិស័យវីដេអូរឿងអាសអាភាសតែម្ដង។ ចាប់ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៦ នាងបានទទួលពានរង្វាន់ ជាច្រើន ក្នុងនាមជាតួសិចស្រីដ៏ល្បី តែមកដល់ឆ្នាំ២០០៧ ទើបនាងប្រកាសថានឹងដើរចេញ ពី ឧស្សាហកម្មនេះ ហើយភ្លាមនោះនៅក្នុងខែវិច្ឆិកា ការថតរបស់នាងត្រូវបានផ្អាក។
៣. Saori Hara
តារាស្រីដ៏ល្បីរូបនេះកើតនៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៨៨។ តែក្នុងនោះវាជាការបាត់ បង់តារាសម្ដែង រឿងអាសអាភាសដ៏គួរឲ្យសោកស្ដាយមួយ នៅពេលដែលអ្នកនាង Saori Hara បានប្រកាសថា នាង ចូលនិវត្តន៍ពីការសម្ដែង ក្រោយពីមានឧប្បត្តិហេតុបំផ្លិចបំផ្លាញដ៏ធ្ងន់ធ្ងរ ក្នុងស្រុកកំណើត របស់ នាងក្នុងទីក្រុង Tohoku កាលពីឆ្នាំ២០១១ ដោយសារការរញ្ជួយដី និងរលកយក្សស៊ូណាមិុ តែទោះបី ជាយ៉ាងនេះក្ដីកាលពីខែមេសាឆ្នាំ២០១៤កន្លងមកនេះ នាងបានលេចមុខនៅ លើទស្សនា វដ្ដីប្រចាំ សប្ដាហ៍របស់ Playboy ដោយគ្មានពាក់សំលៀកបំពាក់អ្វីទាំងអស់ ហើយគេបានសរសេរ លើ រូបនេះ ថា “Rebirth”។
២. Sola Aoi
Aoi កើតនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៨៣ នាងធ្លាប់ធ្វើការងារដែលរកប្រាក់កម្រៃបានតិចតួច ក្នុង នោះមានដូចជាអ្នកលក់ភីហ្សា អ្នកបម្រើក្នុងបារ ក្នុងគោលបំណងចង់ក្លាយជាគ្រូបង្រៀន តែទោះ បីជាយ៉ាងនេះក្ដី នាងបានសម្រេចចិត្តចូលរួមជាមួយឧស្សាហកម្មរឿងអាសអាភាស ដើម្បីមាន ឱកាសចូលរួមក្នុងកម្មវិធីទូរទស្សន៍ និងធ្វើមុខជំនួញផ្សេងៗទៀត។
ក្នុងនោះ Sola Aoi ក៏ធ្លាប់និយាយដែរថា ប្រសិនបើមានឱកាសត្រឹមថតរឿងអាសអាភាស នាងក៏មិនធ្វើវាដែរ។
១. Yui Hatano
កើតនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ១៩៨៨ Yui Hatano គឺជាតារាសម្ដែងរឿងអាសអាភាស ដ៏ល្បីប្រចាំ ប្រទេសជប៉ុន មកដល់បច្ចុប្បន្ននេះនាងកំពុងរស់នៅក្នុងប្រទេសអាមេរិក ហើយចំណង់ចំណូល ចិត្ត របស់នាងគឺលេងព្យាណូ និងធ្វើម្ហូប សម្រាប់កម្ពស់របស់នាងគឺ១៦៣សង់ទីម៉ែត្រ។
ប្រភព៖KQUBE

Labels: Healthy