Mark Clattenburg អាជ្ញាកណ្ដាលលេខ១របស់អង់គ្លេសបានសាក់ឡូហ្គោកម្មវិធី UEFA Champions League និង Euro ២០១៦ នៅក្នុងដំណើរកម្សាន្តទៅកាន់ប្រទេសអេស្ប៉ាញរបស់ខ្លួន។
មូលហេតុសម្រេចធ្វើដូច្នេះត្រូវបុរសវ័យ៤១ឆ្នាំបកស្រាយថាដើម្បីចងចាំពីអនុស្សាវរីយ៍មិនអាចបំភ្លេចបានដែលរូបលោកត្រូវជ្រើសរើសជាអាជ្ញាកណ្ដាល កាត់សេចក្ដីវគ្គផ្ដាច់ព្រ័ត្រ កម្មវិធីធំៗ២នៅអឺរ៉ុប នោះគឺ ពានរង្វាន់ UEFA Champions League រវាង Real Madrid និង Atletico Madrid នៅទីក្រុងមីលេន ប្រទេសអ៊ីតាលី និង ពានរង្វាន់ Euro រវាងបារាំង និងព័រទុយហ្គាល់។
កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំដដែល អាជ្ញាកណ្ដាលដែលមកពី County Durham ភាគឦសានប្រទេសអង់គ្លេសក៏ត្រូវជ្រើសឲ្យកាត់សេចក្ដីវគ្គផ្ដាច់ព្រ័ត្រ FA Cup រវាង Manchester United និង Crystal Palace ផងដែរ ធ្វើឲ្យលោកបានចាត់ទុកថា ២០១៦ ជាឆ្នាំអស្ចារ្យបំផុតក្នុងអាជីពជាអាជ្ញាកណ្ដាល៕
Labels: Sport