លោកអ្នកច្បាស់ជាភ្ញាក់ផ្អើលដែលឮថាយាហ៊ឺអាចប្រែក្លាយទៅជាមឹកស្រស់វិញបាន។ ជាការពិត គេពិតជាអាចប្រែវាទៅជាមឹកស្រស់វិញបាន ដោយគ្រាន់តែអនុវត្តតាមវិធីខាងក្រោមនេះ។
១. យកយាហ៊ឺ ១ បន្ទះមកសាកល្បង (ប្រសិនបើមិនចង់បានយាហ៊ឺច្រើនក្លាយទៅជាមឹកស្រស់)។
២. កើបផេះបាតចង្ក្រានមួយចានរួចដាក់ចូលឆ្នាំងមួយ។
៣. ចាក់ទឹកចូលឆ្នាំងឱ្យខ្ពស់ជាងផេះ ១ អ៊ីញ។
៤. ដាក់យាហ៊ឺចូលក្នុងទឹកផេះនេះ រួចទុកចោល ១ យប់ សឹមដកចេញ។
៥. លោកអ្នកនឹងបានមឹកស្រស់ សម្រាប់យកទៅអាំង ជ្រលក់ទឹកត្រីគ្រឿងដ៏ឆ្ងាញ់ពិសាបានហើយ៕
Labels: Healthy