តើអ្នកមានបញ្ហាមុនខ្នងមែនទេ?អស់បារម្ភជាមួយរូបមន្តធម្មជាតិខាងក្រោមនេះអាចជួយអ្នកបាន៖
១.ប្រេងអូលីវ
ប្រេងអូលីវត្រូវបានគេទទួលស្គាល់ថា ជាប្រេងធម្មជាតិដែលមានអត្ថប្រយោជន៍ច្រើនចំពោះសុខ
ភាព។វាអាចព្យាបាលមុនហើយក៏អាចកាត់បន្ថយស្នាមអុជខ្មៅផងដែរ។ យកក្រណាត់ស្អាត រឺសំលី
ជ្រលក់ចូលទៅក្នុងប្រេងអូលីវរួចហើយយកវាទៅដុសនៅលើខ្នងរបស់អ្នក។ បន្ទាប់ពីអ្នកដុសវាសព្វ
កន្លែងដែលមានមុនហើយ ទុកវាចោល៥នាទីសឹមលាងចេញជាមួយទឹកធម្មតា ហើយជូតអោយ
ស្ងួត។ ធ្វើតាមវិធីនេះជារៀងរាល់យប់មុនពេលងូតទឹករហួតទាល់តែស្នាមអុជខ្មៅ, ស្នាមមុន និង មុន
លែងមានរូបរាង។
២. ក្រូចឆ្មារ
ក្រូចឆ្មារសំបូរទៅដោយ ផូស្វរ័, វីតាមីន B និង C ដែលអាចជួយកាត់បន្ថយស្នាមអុជខ្មៅ និង ស្នាម
មុន។ វាមិនត្រឹមតែអាចបំបាត់មុននៅលើផ្ទៃមុខប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចបំបាត់មុនខ្នងផងដែរ។ ច្រ
បាច់ក្រូចឆ្មារមួយចំហៀងយកទឹកលាយជាមួយទឹកធម្មតាបន្តិច។ បន្ទាប់មកលាបវាអោយសព្វទៅ
លើមុនខ្នង ទុកចោល ១៥-២០ នាទីរហូតទាល់តែស្ងួត។ បន្ទាប់មកលាងខ្នងរបស់អ្នកជាមួយទឹកក្តៅ
ឧណ្ហៗ។ ធ្វើតាមវិធីនេះយ៉ាងហោចណាស់៣ដងក្នុងមួយសប្តាហ៍រហូតទាល់តែអ្នកឃើញពីលទ្ធ
ផល។
៣. អង្ករ
អង្ករមានប្រសិទ្ធភាពខ្ពស់ណាស់ក្នុងការព្យាបាលមុនខ្នង។ ដើម្បីធ្វើ Scrub អង្ករ អ្នកត្រូវយកអង្ករកិន
ទាល់តែម៉ដ្ធទៅជាម្សៅ។បន្ទាប់មក, លាយម្សៅអង្ករជាមួយទឹកក្រូចឆ្មារ ហើយដុសទៅលើខ្នងរបស់
អ្នក។ អនុវត្តន៍វិធីនេះយ៉ាងហោចណាស់ ២ សប្តាហ៍ម្តង រហូតទាល់តែអ្នកទទួលលទ្ធផល។
បញ្ជាក់៖ វិធីធម្មជាតិទាំងនេះ ត្រូវអនុវត្តន៍យូរបន្តិចទើបឃើញលទ្ធផល ប៉ុន្តែវាមិនហុចផលអាក្រក់
នៅពេលក្រោយដូចផលិតផលដែលផ្សំពីគីមីច្រើននោះទេ។ អ្នកអាចជ្រើសរើសវិធីមួយណាដែល
អ្នកគិតថាងាយស្រួល៕
Labels: Healthy