ម្ចាស់ជើងឯក Grand Slam 17 សម័យសញ្ជាតិស្វីស Roger Federer មិនអាចបន្តក្តីសង្ឃឹមសម្រាប់ការឈានទៅគ្រងតំណែងជើងឯក Wimbledon ជាលើកទី ៨ ក្រោយរងបរាជ័យទាំងមិនអស់ចិត្តនឹងកីឡាករវ័យក្មេងសញ្ជាតិកាណាដា Milos Raonic ដោយលទ្ធផលដ៏ 6-3 6-7 (3-7) 4-6 7-5 6-3។
ការធ្លាក់ត្រឹមវគ្គ ៤ នាក់ចុងក្រោយនេះ បន្ទាប់ពីកំពូលកីឡាករសញ្ជាតិស្វីសរូបនេះបានខកខានចូលរួមការប្រកួតព្រឹត្តិការណ៍ French Open ដោយសារមានបញ្ហារបួស។
Raonic បានក្លាយជាកីឡាករសញ្ជាតិកាណាដាទីពីរ ដែលអាចឈានទៅវគ្គផ្តាច់ព្រ័ត្រសម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍ធំ Grand Slam។
Raonic នឹងឡើងទៅជួបកីឡាករលំដាប់លេខមួយសញ្ជាតិអង់គ្លេស Andy Murray នៅវគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីបានយកឈ្នះកីឡាករឆែក Tomas Berdych ដោយលទ្ធផល 6-3, 6-3 ,6-3 នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ប្រែសម្រួលដោយ៖បញ្ញារិទ្ធ

Labels: Sport