Paul Pogba ជឿជាក់ថា Cristiano Ronaldo មានភាគរយខ្ពស់នឹងឈ្នះពាន Ballon d’Or ឆ្នាំនេះច្រើនជាង Lionel Messi។
ការលើកឡើងដូច្នេះរបស់កីឡាករស្បែកខ្មៅរបស់ Juventus ដោយសំអាងលើហេតុផលថាពានរង្វាន់ទ្វីបអឺរ៉ុបទាំងនៅក្លឹប និងក្រុមជម្រើសជាតិគឺ តារាឆ្នើមវ័យ៣១ឆ្នាំបានឈ្នះទាំងអស់។
“អ្នកមានកីឡាករ Messi អ្នកមាន Ronaldo និយាយដោយត្រង់ខ្ញុំចូលចិត្តទាំងពីរហើយ Griezmann ក៏លេងបានល្អ ប៉ុន្តែសម្រាប់ខ្ញុំ Ronaldo គួរតែឈ្នះ Ballon d’Or ដោយសារគេឈ្នះ Champions League និង Euro ២០១៦។” Pogba ប្រាប់ ESPN ដូច្នេះ។
គួរបញ្ជាក់ថា Ronaldo បានស៊ុតបញ្ចូលទីគ្រាប់ជ័យជម្នះពេលវគ្គទាត់បាល់ប៉េណាល់ទីយកឈ្នះ Atletico វគ្គផ្ដាច់ព្រ័ត្រ Champions League ហើយរូបគេក៏ជាកម្លាំងសំខាន់ជួយព័រទុយហ្គាល់ឈ្នះ Euro ២០១៦នេះផងដែរបើទោះជាមានរបួសនៅវគ្គផ្ដាច់ព្រ័ត្រក៏ដោយ៕Labels: Sport