Neymar តារាឆ្នើមក្រុម FC Barcelona និងក្រុមជម្រើសជាតិប្រេស៊ីលទាំងអស់ បានចេញហ្វឹកហាត់ហើយ នៅទីលាន Granja Comary ទីក្រុង Teresópolis កាលពីថ្ងៃអង្គារម្សិលមិញ ដើម្បីត្រៀមប្រកួតអូឡាំពិកនៅទីក្រុង Rio ដែលនឹងត្រូវចាប់ផ្ដើមនៅថ្ងៃទី០៥ ខែសីហាខាងមុខ។
ប្រធានក្រុមប្រេស៊ីល Neymar ដែលខកខានជួយប្រេស៊ីល ឈ្នះពាន World Cup 2014 និងមិនបានចូលរួមប្រកួត Copa America 2016 រូបនេះ រំពឹងថានឹងជួយឲ្យក្រុមជម្រើសជាតិរបស់ខ្លួន ឈ្នះមេដាយមាស ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រឲ្យបាន ក្នុងទឹកដីខ្លួនឯងឆ្នាំនេះ ក្រោមការដឹកនាំរបស់គ្រូបង្វឹក Rogerio Micale។
* បញ្ជីឈ្មោះកីឡាករ U-23 ប្រេស៊ីលនៅអូឡាំពិកទាំង១៨នាក់មាន៖
អ្នកចាំទី៖ Fernando Prass (Palmeiras), Uilson (Atletico Mineiro)
ខ្សែការពារ៖ Zeca (Santos), Rodrigo Caio (São Paulo), Marquinhos (Paris Saint Germain), William (Internacional), Luan (Vasco da Gama), Douglas Santos (Atlético Mineiro)
ខ្សែបម្រើ៖ Walace (Grêmio), Rodrigo Dourado (Internacional), Thiago Maia (Santos), Rafael Alcântara (Barcelona), Renato Augusto (Beijing Guoan), Felipe Anderson (Lazio)
ខ្សែប្រយុទ្ធ៖ Luan (Grêmio), Neymar* (Barcelona), Gabriel Barbosa (Santos), Gabriel Jesús (Palmeiras)។
ម្ចាស់ផ្ទះប្រេស៊ីល នឹងត្រូវប៉ះក្រុម អាហ្វ្រិកខាងត្បូង អ៊ីរ៉ាក់ និងដាណឺម៉ាក ក្នុងវគ្គសន្សំពិន្ទុពូល A៕
Labels: Sport