Lionel Messi ត្រូវបានរាយការណ៍ថាផ្លាស់ប្ដូរការសម្រេចចិត្ត១៨០ដឺក្រេ លែងចូលនិវត្តន៍ហើយដោយបានសម្រេចត្រឡប់មកលេងឲ្យក្រុមជម្រើសជាតិអាហ្សង់ទីនវិញនាពេលដ៏ខ្លីខាងមុខ។
បើប្រភពពី La Nacion ជាការពិតមែននោះ មានន័យថា ខ្សែប្រយុទ្ធមកពីក្លឹប Barcelona នឹងអវត្តមានការប្រកួតជម្រុះ World Cup ក្នុងទ្វីបអាមេរិកខាងត្បូងនៅខែកញ្ញា តែអាចលេងឲ្យអាហ្សង់ទីនវិញនៅការប្រកួតក្នុងខែវិច្ឆិកា។
រឿងរ៉ាវចូលនិវត្តន៍របស់ Messi កំពុងធ្វើឲ្យកក្រើកពិភពបាល់ទាត់ ហើយចម្ងល់ស្ថិតនៅត្រង់ថា តើរូបគេអាចនឹងមានវត្តមានការប្រកួត World Cup ឆ្នាំ ២០១៨ នៅក្នុងប្រទេសរុស្ស៊ីឬអត់។ ម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យកាលបានប្រកាសចូលនិវត្តន៍ភ្លាមក្រោយ អាហ្សង់ទីន ចាស់ឈីលី វគ្គផ្ដាច់ព្រ័ត្រ Copa America ដែលជាបរាជ័យវគ្គផ្ដាច់ព្រ័ត្រលើកទី៤របស់គេជាមួយក្រុមជម្រើសជាតិ។
ដំណឹងនៃការចូលនិវត្តន៍ ក្នុងវ័យត្រឹម២៩ឆ្នាំរបស់កីឡាករជំនាញជើងឆ្វេងបានធ្វើឲ្យបុគ្គលសំខាន់ៗមួយចំនួនរួមមាន ប្រធានាធិបតីអាហ្សង់ទីន, លោក Diego Maradona, Ronaldo រួមទាំងកីឡាករបាល់ទាត់ ក៏ដូចជា អ្នកគាំទ្រសំដែងការ សោកស្ដាយ និងចង់ឲ្យរូបគេត្រឡប់ទៅលេងឲ្យក្រុមជម្រើសជាតិវិញ៕

Labels: Sport