ក្លឹបបិសាចក្រហម Manchester United គ្រោងនឹងដេញថ្លៃខ្សែបម្រើជម្រើសជាតិបារាំង Paul Pogba របស់ក្លឹប Juventus ក្នុងតម្លៃបំបែកកំណត់ត្រា ថ្លៃបំផុតលើលោក ១០០លានផោន (ជិត១៣៣លានដុល្លារ)។
រយៈពេល៤ឆ្នាំ បន្ទាប់ពី Pogba ចាកចេញពី Old Trafford ដោយគ្មានតម្លៃខ្លួន ពេលនេះ Man Utd ត្រៀមចំណាយលុយធំបំផុតមិនធ្លាប់មាន ចង់ទិញយក Super Star វ័យ២៣ឆ្នាំរបស់បារាំង ទៅលេងនៅ Premier League វិញ ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Jose Mourinho។
គ្រួសារ Glazer ប្រធានក្លឹប Man Utd ចង់ប្រែក្លាយក្រុមបិសាចក្រហម ឲ្យក្លាយជាក្រុមមានប្រជាប្រិយភាពបំផុតនៅអឺរ៉ុបឡើងវិញ ទោះជាមិនបានលេងនៅពាន UEFA Champions League ជាលើកទី២ ត្រឹមរយៈពេល៣ឆ្នាំចុងក្រោយក៏ដោយ។
Man Utd ដែលមានចំណូលយ៉ាងច្រើននៅរដូវកាលនេះ គ្រោងនឹងឲ្យថ្លៃឈ្នួល Pogba ២៥០០០០ផោនក្នុង១សប្ដាហ៍ ក្នុងតម្លៃផ្ទេរ១០០លានផោន បំបែកកំណត់ត្រាថ្លៃជាង Gareth Bale ដែលផ្ទេរទៅ Real Madrid តម្លៃ៨៦លានផោន កាលឆ្នាំ២០១៣ ទៅទៀត៕
Labels: Sport