Jurgen Klopp អ្នកចាត់ការក្រុមហង្សក្រហម Liverpool បានបន្តកុងត្រាថ្មី៦ឆ្នាំទៀត នៅទឹកដី Anfield នៅរសៀលថ្ងៃនេះ។
អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ វ័យ៤៩ឆ្នាំ ដែលឡើងដឹកនាំ Liverpool ជំនួសលោក Brendan Rodgers កាលខែតុលា និងជួយឲ្យហង្សក្រហម ឡើងដល់ផ្ដាច់ព្រ័ត្រពាន២ (League Cup និង UEFA Europa League) កាលរដូវកាលមុនរូបនេះ បានបន្តកិច្ចសន្យាដល់ឆ្នាំ២០២២ ខណៈដែលដំបូងឡើយ អតីអ្នកចាត់ការក្រុម Borussia Dortmund រូបនេះ យល់ព្រមត្រឹមឆ្នាំ២០១៨ ប៉ុណ្ណោះ និងទទួលបានថ្លៃឈ្នួល១៥លានផោន។
Klopp បាននិយាយថា៖ “នេះជាសេចក្ដីប្ដេជ្ញាចិត្ត និងជាទំនួលខុសត្រូវដ៏អស្ចារ្យមួយ សម្រាប់ការចាប់ផ្ដើមដំណើរវែងឆ្ងាយរបស់យើង។ មានរឿងជាច្រើន ដែលយើងត្រូវធ្វើ ដើម្បីសម្រេចជោគជ័យទាំងអស់គ្នា។ យើងរួបរួមគ្នាគ្រប់វេលាទាំងអស់ យើងនឹងខ្លាំងជាងមុន និងទទួលបានភាពជោគជ័យជាងមុន”៕

Labels: Sport