ត្រឹមតែលេខសម្ងាត់មួយមុខមិនអាចការពារគណនី Facebook របស់អ្នកពីការ Hack ចូលរបស់ជន
ខិលខូចបានឡើយពោលគឺទាមទារឲ្យអ្នកប្រើប្រាស់មុខងារដែលមានស្រាប់លើ Facebook មួយចំនួន
ទៀតដើម្បីធានាសុវត្ថិភាពបានខ្ពស់។
១. Log Out ពីទូរសព្ទណាដែលអ្នកមិនប្រើប្រាស់
ក្នុងករណីដែលបានខ្ចីទូរសព្ទរបស់នរណាដើម្បី login ចូលគណនី Facebook រួចហើយភ្លេច Log Out ចេញវិញអ្នកអាច Log Out បានតាមរយះទូរសព្ទដៃរបស់អ្នកដោយចូលទៅកាន់ Active Sesion តាម
រយះ Settings កម្មវិធី Facebook។បន្ទាប់មកចុចសញ្ញា"X" លើ Session ណាមួយដែលអ្នកមិនស្គាល់។
២. Login Alerts
មុខងារ Login Alerts នឹឹងលោត Notification លើគណនី Facebook ដែលអ្នកកំពុងប្រើប្រាស់រៀងរាល់
ពេលដែលនរណាម្នាក់ Login ចូលគណនី Facebook អ្នកនៅលើឧបករណ៍ផ្សេង។ អ្នកអាចដំណើរការវា
បានដោយចូលតាមរយះ Security Setting លើ Facebook ហើយអ្នកក៏អាចកំណត់ឲ្យវាផ្ញើរ Mail ទៅ
កាន់អ្នកបានផងដែរ។
៣. ប្រើស្រទាប់ការពារពីរតង់ Login Approvals
Login Approvals ប្រៀបដូចជាស្រទាប់ការពារមួយជាន់ទៀតពីលើលេខសម្ងាត់របស់អ្នក ដែលវាផ្ដល់ជូនសុវត្ថិភាពខ្ពស់។ ក្រោយដំណើរការវារួច Facebook នឹងតម្រូវឲ្យអ្នកបញ្ចូលលេខកូដមួយតង់ទៀតរៀងរាល់ពេល Login ចូល Facebook ដោយលេខកូដនឹងផ្ញើទៅកាន់លេខទូរសព្ទអ្នកដោយស្វ័យប្រវត្តិ។ ដើម្បីដំណើរការចូលតាមរយៈ Security Settings រួចចាប់ផ្ដើមកំណត់តាមដំណាក់កាល។
ប្រភព៖Sabay
Labels: Healthy