លោក Antonio Conte នឹងរក្សាទុក Diego Costa បន្តនៅជាមួយ Chelsea ទៀត ព្រោះគេស្ថិតក្នុងផែនការថ្មីរបស់លោក។
ការនិយាយដូច្នេះរបស់អ្នកចាត់ការទូទៅថ្មី Chelsea បន្ទាប់ខ្សែប្រយុទ្ធអន្តរជាតិអេស្ប៉ាញត្រូវបាន Atletico Madrid ទាក់ទងនាំយកទៅវិញព្រោះធ្លាក់ចុះទម្រង់លេងខ្លាំងកាលពីរដូវកាលមុននៅក្របខ័ណ្ឌកំពូលអង់គ្លេស។
ឆ្លើយក្នុងកិច្ចសម្ភាសន៍លោក Conte ប្រាប់ថា៖ “Diego នឹងនៅជាមួយយើង។ គេជាកីឡាករអំណត់ព្យាយាមហ្វឹកហាត់ជាមួយមិត្តរួមក្រុម ពិសេសគឺជាមួយខ្ញុំ។ Diego ជាកីឡាករសំខាន់ ហើយជាកីឡាករល្អបំផុតមួយរបស់ពិភពលោក ខ្ញុំជឿជាក់ថាគេនឹងអាចរកគ្រាប់ឲ្យយើង”។ Costa វ័យ២៧ឆ្នាំផ្ទេរពី Atletico Madrid ទៅ Chelsea កាលពីឆ្នាំ២០១៤ក្នុងនោះរកបាន ៣៦គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៧៧ប្រកួត៕Labels: Sport