មូលហេតុ បណ្ដាលឱ្យ ទារក ស្លាប់ ក្នុងពោះម្តាយ


ការស្លាប់ទារកក្នុងផ្ទៃម្តាយ គឺបណ្ដាលមកពីមូលហេតុធម្មជាតិ ។ គ្រោះថ្នាក់នេះអាចកើតមានមុន ពេលសម្រាលកូន ឬក្នុងកំឡុងពេលសម្រាលកូន ។ ទារក ស្លាប់ក្នុងផ្ទៃ មូលហេតុ ដែលបណ្ដាលឱ្យ ទារកស្លាប់ក្នុងផ្ទៃរួមមានដូចជា៖ ·បញ្ហាជាមួយទងសុក ដែលជាសរីរាង្គ បញ្ជូនអុកស៊ីហ្សែននិងសារ ធាតុចិញ្ចឹម ទៅឱ្យទារកក្នុងផ្ទៃ ។
·បញ្ហាដំណពូជ ជាមួយទារកក្នុងផ្ទៃ
·រោគឆ្លង ពីម្ដាយទៅទារក
·និងបញ្ហារាងកាយដទៃទៀត មាននៅក្នុងគភ៌ ប្រមាណពាក់កណ្ដាលនៃគ្រោះថ្នាក់កូនស្លាប់ក្នុងផ្ទៃនេះ មិនដឹងពីមូលហេតុ ។ប្រសិនបើការស្លាប់ទារកក្នុងផ្ទៃនេះ កើតឡើងមុនពេលសម្រាល វេជ្ជបណ្ឌិតអាចប្រើថ្នាំឱ្យឆាប់សម្រាលកូន ឬអនុវត្ដការវះកាត់ ដើម្បីយកទារក ដែលស្លាប់នោះចេញពីផ្ទៃម្ដាយ ។ នៅក្នុងករណីមួយចំនួន អ្នកអាចរង់ចាំ រហូតដល់អ្នកឆ្លងទន្លេ ដោយខ្លួនឯង ។ បញ្ហានេះអាចអនុវត្ដន៍ទៅបាន លុះត្រាតែទារកស្លាប់ក្នុងផ្ទៃ ក្នុងរយៈពេល ២សប្ដាហ៍ មុនថ្ងៃសម្រាល ។ ការប្រឹក្សាជាមួយវេជ្ជបណ្ឌិតឯកទេស អាចជួយដោះស្រាយ ការភ័យព្រួយចំពោះគ្រោះថ្នាក់នេះបាន ។ លើកក្រោយប្រសិនបើអ្នកព្យាយាម ឱ្យមានកូនម្ដងទៀត ចូរឧស្សាហ៍ប្រឹក្សាជាមួយវេជ្ជបណ្ឌិត ដើម្បីកាត់បន្ថយគ្រោះថ្នាក់នេះ ។ស្រ្ដី ជាច្រើនដែលធ្លាប់មានកូនស្លាប់ក្នុងផ្ទៃ បន្ដមានកូនប្រកបដោយសុខភាពល្អ ៕

ប្រភព៖ iknow
 

Labels: