មនុស្សយើងម្នាក់ៗចេះស្ងាបតាំងពីមិនទាន់កើតចេញពីផ្ទៃម្តាយរហូតទៅដល់វយ័ជីដូនជីតាទួតគេ។
មិនតែប៉ុណ្ណោះសត្វក៏ចេះស្ងាបដែរ។ក៏ប៉ុន្តែហេតុអ្វីបានជាអ្នកទាំងអស់នោះចាំបាច់ស្ងាប?គ្មានអ្នក
ណាដឹងច្បាស់អំពីមូលហេតុរបស់វាឡើយ។ទោះជាយ៉ាងណាក្តីក៏នៅមានទ្រឹស្តីជាច្រើនដែលនិយា
យអំពីមូលហេតុបានជាមនុស្សត្រូវស្ងាបដែរ។មូលហេតុទីមួយនោះគឺនៅពេលដែលយើងមានភាព
នឿយហត់និងមានអារម្មណ៍ធុញថប់ពីព្រោះនៅពេលដែលយើងមានអារម្មណ៍បែបនេះយើងមិន
អាចដកដង្ហើមបានវែងដូចជាពេលធម្មតានោះទេ។យោងទៅតាមទ្រឹស្តីមួយនេះបានឲ្យដឹងថាខ្លួន
ប្រាណរបស់យើងស្រូបយកអុកស៊ីសែនបានតិចពីព្រោះការដកដង្ហើមរបស់យើងមានការថយចុះ។
ដូច្នេះ ការស្ងាបអាចជួយឲ្យយើងស្រូបយកអុកស៊ីសែនចូលទៅក្នុងឈាមនិងបញ្ជូនឧស្មន័ការបូនិ
ចចេញពីក្នុងឈាម។មួយវិញទៀតការស្ងាបអាចជួយឲ្យយើងគ្រប់គ្រងកំរិតអុកស៊ីសែននិងឧស្មន័
ការបូនិចនៅក្នុងសារពាង្គកាយរបស់យើង។ការអះអាងមួយនេះស្តាប់ទៅពិតជាល្អខ្លាំងណាស់
ដោយឡែកការសិក្សាដទៃទៀតបានបង្ហាញថាការស្រូបយកឧស្មន័អុកស៊ីសែនច្រើនមិនអាចកាត់
បន្ថយការស្ងាបបាននោះទេ។ដូចគ្នានេះដែរការទទួលយកនូវឧស្មន័កាបូនិចច្រើនល្អព្រមទាំងមាន
សុខភាពល្អ។ទោះជាយ៉ាងណាក្តីក៏នៅមានទ្រឹស្តីមួយទៀតដែលនិយាយអំពីរឿងនេះដោយពួកគេ
បានលើកឡើងថាស្ងាបគឺហាក់បីដូចជាជំងឺឆ្លងមួយប្រភេទដែរ។ប្រសិនបើអ្នកស្ងាបនៅក្នុងថ្នាក់
អ្នកដទៃដែលនៅក្នុងថ្នាក់នោះក៏ចាប់ផ្តើមស្ងាបតាមអ្នកដែរ។ជាពិសេសទៀតនោះសូម្បីតែអ្នកគិត
អំពីរឿងស្ងាបក៏អាចធ្វើអោយអ្នកស្ងាបបានដែរ។
ប្រភព៖IknowLabels: Healthy