គេងផ្ងារ
_ ដកដង្ហើមធម្មតា សណ្តូកជើងទាំងពីរឪ្យត្រង់ ដៃទាំងសងខាងដាក់សណ្តូកឪ្យស្របដងខ្លួន បន្ទាប់
មកត្រូវលើកក្បាលជង្គង់យឺតៗមកផ្អឹបជាប់ទ្រូង។ ចលនាបែបនេះត្រូវធ្វើសាចុះឡើងឪ្យបាន៥ ទៅ ៦
ដង។
_ ដំបូងដេកសណ្តូកដៃជើងឪ្យត្រង់ស្របដងខ្លួនរួចយកដៃទាំងពីរចាប់បាតជើងទាំងសងខាង។ ចល
នា នេះត្រូវធ្វើសា ចុះសាឡើងឪ្យបាន៥ ទៅ ៦ដង។
_ ដំបូងចាប់ផ្តើមដូចចលនាទី ២ ដែរតែគ្រាន់តែចលនាទី៣ ខុសគ្នាត្រង់ត្រូវផ្អៀងខ្លួនម្តងឆ្វេងម្តង
ស្តាំធ្វើសាចុះសាឡើងឪ្យបាន ៥ ទៅ ៦ដង។
_ ចលនាទាំង ៣ ខាងលើនេះអាចជួយសម្រួលដល់សាច់ដុំពេញរាងកាយឪ្យមានភាពធូរស្រាលជួយ
បន្ថូរអារម្មណ៍និង មានប្រសិទ្ធភាព ខ្ពស់ជួយឪ្យគេងលក់បានស្កប់ស្កល់។
គេងផ្អៀង
ការគេងផ្អៀងនេះមិនមានធ្វើចលនាអ្វីទេដោយដំបូងត្រូវគេងផ្អៀងជើងម្ខាងសណ្តូកត្រង់និងជើង
ម្ចាងទៀតអង្កុញជាមុំកែង ផ្កាប់បាតដៃទាំងពីរធ្វើជាខ្នើយសម្រាប់កើយនិងសំងំគេងដោយដក
ដង្ហើមធម្មតាឪ្យបាន ៥ នាទី។
លំហាត់ប្រាណខាងលើនេះត្រូវធ្វើមុនពេលចូលគេង ។ ក្រៅពីនោះក៏នៅមានវិធីដទៃទៀតសម្រាប់
ជួយឪ្យឆាប់គេងលក់ និង គេងលក់បានស្កប់ស្កល់ផងដែរមានដូចជា៖
_ របបអាហារ: ដើម្បីឪ្យឆាប់ងងុយគេង ឬ គេងលក់បានស្កប់ស្កល់មុនពេលគេងមិនត្រូវផឹកកាហ្វេ
តែ ចត់ឬគ្រឿងស្រវឹងឡើយ ហើយក៏មិនត្រូវទទួលទានអាហារឪ្យឆ្អែតពេកដែរ។ អ្វីដែលលោកអ្នកគួរ
ធ្វើគឺផឹកទឹកដោះគោក្តៅមួយកែវ ឬទឹកឃ្មុំ។ របបអាហារ ៣ ពេលប្រចាំថ្ងៃអាចទទួលទានបន្ថែមនូវ
អាហារចម្អិនពី អង្ករស្រូវមីនិងពុទ្រាខ្លះ ព្រោះវាអាចកាត់បន្ថយអាការគេងមិនលក់និងគេងសុបិន
ច្រើន។
_ ចំពោះលំហាត់ប្រាណ ឬលេងកីឡា: រួមមានលំហាត់ដើរនិងជិះកង់ ប៉ុន្តែមុនពេលចូលគេងមិនត្រូវ
ហាត់ប្រាណ ឬលេងកីឡាខ្លាំងពេកទេ។ ពេលហាត់ប្រាណរួចគួរត្រាំទឹកក្តៅឧណ្ហៗឪ្យលិចភ្នែកគោរ៕
ប្រែសម្រួលដោយ៖Popeye
ប្រភព៖ប្រជាប្រិយ
Labels: Healthy