រឿងរ៉ាវនៅពី​ក្រោយខ្នង​ដ៏សោក​សៅ​​ក្នុង​វិស័យ​ភាពយន្ត​សិច​ជប៉ុន​

តាមរយះរបាយការណ៍មួយដែលធ្វើការស៊ើបអង្កេតអស់រយះពេល៦ខែក្នុងឆ្នាំកន្លងទៅបានអោយដឹង
ថានារីជប៉ុនវយ័ក្មេងភាគច្រើនបានចាញ់បោកមេខ្យល់ចុះកិច្ចសន្យាធ្វើជាតារាម៉ូដែលនិងសំដែងតែ
ត្រូវធ្លាក់ខ្លួនជាអ្នកបម្រើផ្លូវភេទនិងត្រូវគេរំលោភបូកក្នុងរូបភាពថតភាពយន្តស៊ិច។
របាយការណ៍នេះត្រូវបានធ្វើឡើងដោយក្រុមមេធាវីចម្រុះបន្ទាប់ពីបានទទួលពាក្យបណ្តឹងពីនារីរងគ្រោះ
និងបានធ្វើសន្និសីទកាសែតកាលពីពេលកន្លងទៅ។​ក្រុមមេធាវីបាននិយាយថាពួកនារីក្មេងៗមាន
អាយុក្នុងចន្លោះ២០ឆ្នាំ បានចាញ់បោកពួកអ្នកស្វែងរកតារាម៉ូដែលតាមផ្លូវតែនាងត្រូវបានចង
ដោយកិច្ចសន្យាផ្សេងៗដែលធ្វើអោយពួកនាងមិនអាចដកខ្លួនបាន។​ នារីទាំងនោះជានិច្ចកាល
តែងត្រូវបានបង្ខំអោយរួមភេទក្នុងរូបភាពថតភាពយន្តម្តងហើយម្តងទៀត ដោយគ្នានការការពារ
អ្វីទាំងអស់។ របាយការណ៍បានបង្ហាញ១៣០ករណី ក្នុងរយៈពេល៤ឆ្នាំហើយម្នាក់ក្នុងចំណោមស្ត្រីច្រើន
នាក់ទៀតបានធ្វើអត្តឃាត​ បន្ទាប់ពីត្រូវគេរំលោភបំពាន។ ទុក្ខលំបាករបស់ពួកនាងគឺនៅពេល
ដែលនាងត្រូវគេដាក់់នៅក្នុងបន្ទប់តូចមួយហ៊ុមពទ្ធ័ដោយ មនុស្សប្រុសច្រើននាក់ហើយបង្ខំឪ្យចុះ
ហត្ថលេខាលើកិច្ចសន្យាដែលមានលក្ខខណ្ឌ័ផ្សេងៗ។
អ្នកស៊ើបអង្កេតបានបង្ហាញថាពួកនាងបានរងការគំរាមកំហែងពីមនុស្សប្រុសដែលមានប្រវត្តិមិន
ច្បាស់លាស់ពោលគឺនាងត្រូវដើរតួជាអ្នករកលុយ ក្នុងនាមជាជនរងគ្រោះ។ មេធាវីនិយាយថា ឧស្សាហ
កម្មភាពយន្តអាសអាភាសប្រហែល២០.០០០រឿង។ អ្នកដែលបានទស្សនាភាពយន្តអាសអាភាសបែប
ហិង្សានឹងមានការរួមភេទបូក ក៏កំពុងចូលរួមធ្វើបាបនារីទាំងនោះដែរ៕

អត្ថបទយោង៖Japan Today

Labels: