ការដេករបស់កុមារនោះមានផលដោយផ្ទាល់ជាមួយនឹងការរីកលូតលាស់ពិសេសការដេកលង់លក់របស់
កុមារក្នុងពេលយប់តែម្តង ព្រោះថា ក្នុងអំឡុងពេលនេះរាងកាយនឹងបញ្ចេញអរ័ម៉ូននៃការរីកលូត
លាស់ឬហៅថា Growth Hormone ចេញមក។
ក្រៅពីនេះថែមទាំងជាពេលវេលាដែលប្រពន្ធ័ប្រសាទមានការផ្សារភ្ជាប់ជាមួយនឹងកោសិកាហេតុនេះទើប
ជួយឪ្យខួរក្បាលរីកលូតលាស់ទៅជាមួួយផង។ ត្រូវចងចាំថាបើកុមារដេកបានលង់លក់ស្កប់ស្កល់នោះ
នឹងជួយឪ្យមានអារម្មណ៍ល្អ និង ពិសេសការរៀនស្វែងយល់ពីរឿងរាវនានាក្បែរខ្លួន ក៏មានការវិវឌ្ឍ
លឿនដែរ។
បើក្នុងករណីកូនមានបញ្ហាលើការដេកពួន ពិសេសកុមារដែលបៅទឹកដោះគោប្រភេទដែលមានការរំ
លាយលំបាកជាងទឹកដោះពពែនោះនឹងបង្កឪ្យទារកឆ្អល់ពោះ ហើមពោះ ជាញឹកញាប់។ ចំណែកលាម
ក របស់ទារកនឹងឡើងដុំរឹង និងការលំបាកក្នុងការបន្ទោរបង់ ។ នាពេលនេះដែរទារកអាចយំធ្វើទុក្ខ
ឬ យំច្រើនបង្កការលំបាកដល់ឪពុកម្តាយក្នុងការបំពញកិច្ចការងារទាំងក្នុងនិងក្រៅផ្ទះ។
**គន្លឹះ ៥ យ៉ាងជួយឪ្យកូនដេកលង់លក់ស្រួល
១- បង្កើតបរិយាកាសសមរម្យក្នុងពេលដេក: ទីកន្លែងដេកត្រូវស្ងប់ស្ងាត់និងមិនមានពន្លឺចូលរំខាន
ក្នុងខណះពេលដេកលង់លក់។ ក្រៅពីនេះត្រូវដាក់ភ្លើងពន្លឺព្រាលៗដើម្បីកុំឪ្យកុមារមានការខ្លាចផង។
ក្រៅពីនេះនៅក្នុងបន្ទប់មិនត្រូវក្តៅពេកឬត្រជាក់ពេកដើម្បីឪ្យកុមារដេកលង់លក់បានយូរនិងស្កប់
ស្កល់។
២- ប្រើសម្លេងបទចម្រៀង: អ្នកម្តាយអាចធ្វើការបើកសម្លេងបទចម្រៀងល្វើយៗដើម្បីបំពេរឪ្យដល់
កូនតូចបានស្តាប់និងសប្បាយចិត្ត។ ចំពោះបទចម្រៀងត្រូវបទមនោសញ្ចេតនាបែបបំពេរនិងថ្នម
ជាដើម។ ក្រៅពីនេះអាចប្រើសម្លេងបែបធម្មជាតិ ដូចជា សម្លេងរលកសមុទ្រ ឬ សម្លេងខ្យល់ក៏អាច
ជួយកុមារងាយដេកលង់លក់ដូចគ្នា។
៣- ឪ្យចូលដេកទៀងទាត់ពេលវេលា: ស្រ្តីជាម្តាយត្រូវឪ្យកូនតូចចូលគេងទៀងទាត់ពេលវេលាពីព្រោះ
ថាកុមារងាយដេកហើយការដេករបស់គេបានរយះពេលយូរថែមទៀត។ ការឪ្យក្មេងដេកទៀងទាត់
ពេលវេលាមិនចាំបាច់ត្រូវបង្ខំ ពិសេសក្រោយពីដេកគេអាចសប្បាយចិត្តមិនធ្វើទុក្ខច្រើននាំពិបាក
មើលថែទាំផង។
៤- មិនឲ្យលេងមុនពេលចូលដេក: ពិតណាស់ឪពុកម្តាយមិនត្រូវមានទម្លាប់ប្រលែងមុនពេលឪ្យកូន
ចូលដេកនោះឡើយព្រោះថាវាអាចធ្វើឪ្យកូនតូចចូលដេកអាចតំណាលរឿងនិទានឪ្យស្តាប់ជាការល្អ
បំផុត។
៥- ផឹកទឹកដោះគោមុនចូលដំណេក: ដើម្បីឪ្យកូនតូចអាចដេកលក់បានយូរ អ្នកម្តាយត្រូវបំបៅដោះ
ឬ បំបៅទឹកដោះគោមុនឪ្យចូលដំណេកព្រោះថាវិធីនេះក្រៅពីជួយឪ្យកូនតូចដេកបានយូរហើយគេ
អាចគេងលក់បានស្កប់ស្កល់ទៀតផងដែលងាយស្រួលក្នុងការជួយឪ្យឪពុកម្តាយអាចប្រកបការងារ
ផ្សេងៗទៀត៕
Labels: Sport