វិធីស្រួលៗដើម្បីធ្វើតេស្តទឹកឃ្មុំអោយដឹងថាតើវាសុទ្ធឬក្លែងក្លាយ


ទឹកឃ្មុំត្រូវបានគេប្រើប្រាស់ក្នុងគោលបំណងផ្សេងៗខុសគ្នាហើយដោយសារតែវាគឺជារបស់ដែលបានមក
ពីធម្មជាតិដែលបានធ្វើអោយវាមានតម្លៃថ្លៃដូចនេះហើយទើបអ្នកជំនួញមួយចំនួនបានព្យាយាមរក
វិធីផ្សេងៗដើម្បីផលិតទឹកឃ្មុំក្លែងក្លាយ។

ទឹកឃ្មុំសុទ្ធគឺវាមានលក្ខណះសម្បត្តិដូចជាមិនមានបែកពពុះដូចសាប៊ូឬខាប់មិនរាវដូចទឹកជាដើមហើយ
ខាងក្រោមនេះគឺជាវិធីធ្វើតេស្តយ៉ាងមានប្រសិទ្ធភាពបំផុតដើម្បីអោយដឹងប្រាកដថាតើវាពិតឬក្លែង
ក្លាយ៖

+ វិធីទីមួយ៖

 > ចូរអ្នកបន្តក់ទឹកឃ្មុំនៅលើមេដៃរបស់អ្នក

> បើសិនជាវាហូរហៀមកក្រោមនោះបញ្ជាក់ថាវាមិនសុទ្ធនោះទេហើយផ្ទុយមកវិញគឺជាទឹកឃ្មុំសុទ្ធ

+ វិធីទីពីរ៖

> ចាក់ទឹកស្អាតទៅក្នុងកែវមួយតែចាក់វាកុំអោយពេញកែវ

> បន្តក់ទឹកឃ្មុំចូលទៅក្នុងកែវទឹកនេះហើយបើសិនជាវារលាយជាមួយទឹកនោះបញ្ជាក់ថាវាមិនសុទ្ធ
នោះទេ ហើយបើសិនជាវាមិនរលាយវិញនោះគឺបញ្ជាក់ថាវាគឺជាទឹកឃ្មុំសុទ្ធល្អ។

នេះគឺជាវិធីសាស្រ្តងាយៗក្នុងចំណោមវិធីសាស្ត្រជាច្រើនទៀតដែលអ្នកអាចអនុវត្តន៍បានដោយមិនចាំ
បាច់តម្រូវការសម្ភារៈច្រើន។

Labels: