ក្រុមជម្រើសជាតិឥន្ទ្រីដែកអាល្លឺម៉ង់ នឹងប៉ះម្ចាស់ផ្ទះបារាំង
ក្នុងជំនួបធំ Euro 2016 វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅកីឡដ្ឋាន
Stade Vélodrome ទីក្រុង Marseille
វេលាម៉ោង០២:០០រំលងអាធ្រាត្រយប់នេះ។
ក្រុម
ទាំង២នេះ ក្រុមណាឈ្នះ នឹងឡើងទៅប៉ះព័រទុយហ្គាល់
នៅវគ្គផ្ដាច់ព្រ័ត្រ។ មុនឡើងដល់ Semi-Finals អាល្លឺម៉ង់
បានយកឈ្នះអ៊ីតាលី ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី ៦-៥
បន្ទាប់ពីស្មើគ្នាម៉ោងធម្មតា ១-១ រីឯបារាំងវិញ
បានលត់អ៊ីស្លង់ដល់ទៅ ៥-២ នៅវគ្គ៨ក្រុម។ ដូច្នេះចាំមើលថា
ក្រុមខ្លាំងទាំង២នេះ មួយណានឹងហាលអាវ
ហើយមួយណានឹងឡើងទៅផ្ដាច់ព្រ័ត្រ?
ប្រវត្តិជួបគ្នា និងស្ថិតិមួយចំនួន៖
– នេះជាជំនួបគ្នាលើកទី៥ រវាងក្រុមទាំង២ ក្នុងការប្រកួតពានរង្វាន់ធំៗ ប៉ុន្តែជាលើកទី១ នៅពានរង្វាន់ Euro។
–
បារាំង ឈ្នះអាល្លឺម៉ង់លើកដំបូង កាល World Cup ឆ្នាំ១៩៥៨
ខណៈដែលអាល្លឺម៉ង់ ឈ្នះ៣ប្រកួតបន្ទាប់ នៅ World Cup ឆ្នាំ (១៩៨២,
១៩៨៦, ២០១៤)។
– ប៉ុន្តែជួបគ្នាមិត្តភាពលើកចុងក្រោយ កាលខែវិច្ឆិកា ឆ្នាំ២០១៥ថ្មីៗនេះ បារាំងបានយកឈ្នះអាល្លឺម៉ង់ ២-០។
–
អាល្លឺម៉ង់ ធ្លាប់លើកពាន Euro ច្រើនជាងគេបាន៣ដង (១៩៧២, ១៩៨០,
១៩៩៦) ស្មើអេស្ប៉ាញ។ ដូច្នេះពួកគេ ខកខានលើកពាន Euro នេះ
អស់រយៈពេល២០ឆ្នាំមកហើយ។
– បារាំង ធ្លាប់លើកពាន Euro បាន២ដង នៅឆ្នាំ១៩៨៤ ដែលធ្វើជាម្ចាស់ផ្ទះ និងឆ្នាំ២០០០។
សម្ដីគ្រូបង្វឹក៖
Joachim
Löw គ្រូបង្វឹកអាល្លឺម៉ង់៖ “បារាំង
ជាក្រុមមួយអាចបត់បែនស្ថានការណ៍បានល្អណាស់។
ពួកគេមានឱកាសស៊ុតច្រើន ព្រោះមានខ្សែបម្រើឆ្នើមៗដូចជា Paul
Pogba និង Blaise Matuidi ហើយពួកគេមានខ្សែប្រយុទ្ធកំពូលទាំង៣
ដែលជា Top Scorers នៅ Euro នេះទៀត។ ពួកគេជាម្ចាស់ផ្ទះផង
ដូច្នេះពួកគេ នឹងវាយលុកខ្លាំង។
ប៉ុន្តែយើងនឹងលេងសាមគ្គីគ្នាឲ្យបានល្អ
ហើយរង់ចាំឱកាសវាយបកទៅពួកគេលឿនៗវិញ”។
Didier
Deschamps គ្រូបង្វឹកបារាំង៖ “អាល្លឺម៉ង់
ជាក្រុមដែលតែងតែគ្រប់គ្រងបាល់ច្រើនជាងគូប្រកួត
ប៉ុន្តែយើងក៏មិនមែនលេងដើម្បីតែការពារដែរ។
យើងត្រូវតែលេងឲ្យអស់ពីសមត្ថភាព។ អាល្លឺម៉ង់
ជាក្រុមជើងឯកពិភពលោក
ហើយពួកគេខ្លាំងណាស់នៅប៉ុន្មានប្រកួតចុងក្រោយ។
យើងត្រូវតែរកគ្រាប់ឲ្យបាននៅយប់នេះ”។
ជើងកីឡាករ៖
អាល្លឺម៉ង់
នឹងអវត្តមានកីឡាករសំខាន់៣នាក់យប់នេះគឺ ខ្សែការពារកណ្ដាល Mats
Hummels ជាប់បម្រាម (កាតលឿង២), ខ្សែបម្រើ Sami Khedira របួសក្រលៀន
និងខ្សែប្រយុទ្ធ Mario Gomez របួសសាច់ដុំភ្លៅ។
ដូច្នេះ១១នាក់ដំបូងរបស់ឥន្ទ្រីដែក អាចជា៖ Neuer; Kimmich, Boateng,
Höwedes, Hector; Kroos, Schweinsteiger; Draxler, Özil, Götze; Müller។
រីឯ
បារាំង គ្មានកីឡាករណាជាប់បម្រាម ឬរបួសទេ ពោលគឺពេញជើងតែម្ដង។
ដូច្នេះ១១នាក់ដំបូងរបស់ម្ចាស់ផ្ទះមាន់គក អាចជា៖ Lloris; Sagna,
Umtiti, Koscielny, Evra; Pogba, Matuidi; Sissoko, Griezmann, Payet;
Giroud។
Labels: Sport