ផលប៉ះ​ពាល់​យ៉ាង​ច្រើន​ នៃការ​ឆ្លុះអេកូ​មើល​ទារក​ក្នុងផ្ទៃ

តើអ្នកដឹងទេថា អេកូត្រូវបានប្រើជាលើកដំបូងក្នុងឆ្នាំ ១៩៥៥ ដើម្បីឆ្លុះមើល មនុស្សដោយ អ្នកជំនាញផ្នែកសម្រាលកូន ដោយលោក Lan Donald ពីប្រទេសស្កុតឡេន។កាលពី មុនម៉ាស៊ីន អេកូត្រូវបានប្រើដើម្បីឆ្លុះមើលបញ្ហាក្នុងពោះ។ ដំបូង គាត់ប្រើវាដើម្បីឆ្លុះមើលដុំសាច់ក្នុងពោះ តែ ក្រោយមក វាក៏ត្រូវបានគេប្រើលើស្ត្រីមានផ្ទៃពោះផងដែរ។បច្ចុប្បន្ននេះម៉ាស៊ីន អេកូបាន ក្លាយជា ឧបករណ៍សំខាន់មួយ ដែលត្រូវបានប្រើដើម្បីមើលការលូតលាស់របស់គភ៌។ វាជារឿងមួយទូទៅ សម្រាប់ស្ត្រីឆ្លុះអេកូជាច្រើនដង ក្នុងកំឡុងពេល ៣៦សប្តាហ៍នៃការមានផ្ទៃពោះរបស់នាង។
ផ្ទុយពីអ្វីដែលមនុស្សភាគច្រើនគិត និងតាមប្រព័ន្ធផ្សព្វផ្សាយ ម៉ាស៊ីនអេកូអាច បង្កការគ្រោះ ថ្នាក់ដល់ទារករបស់អ្នក។ ការឆ្លុះអេកូមិនធានាសុវត្ថិភាពដល់ទារកមិនទាន់កើតក្នុងស្បូនឡើយ។ អ្នកម្តាយគួរតែចៀសវាងវា ដើម្បីការពារពីភាពគ្រោះថ្នាក់ក្នុងផ្ទៃពោះ និងការទម្លាប់ប្រើវា។
អេកូជាម៉ាស៊ីនស្កេនដែលបង្កើតសម្លេងរលកនៃប្រេកង់ខ្ពស់ រលកប្រេ កង់ខ្ពស់នេះបាន ប្រមូល ផ្តុំជាលិកា បង្កើតបានជារូបភាពមួយ។រលកនេះអាចបង្កភាពគ្រោះថ្នាក់ ព្រោះវាអាចបង្កើន សីតុណ្ហភាព និងសម្ពាធលើជាលិកា។ មុនពេល ឆ្លុះអេកូ អ្នកម្តាយគួរគិតដោយប្រុងប្រយ័ត្ន ពីផលប៉ះ​ពាល់ដល់ការលូតលាស់របស់គភ៌ក្នុងស្បូន។ខាងក្រោមនេះ នឹងបង្ហាញពីផលប៉ះពាល់​នៃការឆ្លុះ​អេកូ​ក្នុងកំឡុងពេលមានផ្ទៃពោះ៖
បង្កើនឱកាសនៃការរលូតកូនវាត្រូវបានគេបង្ហាញថា ម៉ាស៊ីនឆ្លុះអេកូន អាចបង្កើនឱកាសនៃ ការរលូតកូន, សម្រាលកូនមុនខែ និងអាចបណ្តាលឱ្យទារកស្លាប់បាន។បណ្តាលឱ្យជាលិកា និងឆ្អឹង ឡើងកម្តៅការឆ្លុះអេកូក្នុងកំឡុងពេលមានផ្ទៃពោះ អាចបណ្តាលឱ្យជាលិកា និងឆ្អឹងឡើងកម្តៅ ដែលអាចនំាឱ្យរំខានដល់កោសិកា ធ្វើឱ្យមានលំហូរឈាមនិងផលប៉ះពាល់ អវិជ្ជមានដល់ ការលូត លាស់របស់គភ៌។អាចធ្វើឱ្យរាំងស្ទះដល់ការលូតលាស់ក្នុងស្បូនតាមការសិក្សាបានប​ង្ហាញ​ថា​​​ ក្មេងដែល​ត្រូវបានឆ្លុះអេកូច្រើនជាង ៥ដងក្នុងកំឡុងពេលមានផ្ទៃពោះ ច្រើនតែជួបនឹងបញ្ហាក្រិន។ បញ្ហាក្រិន​សម្តៅទៅលើស្ថានភាពមួយដែលទារកតូចជាងធម្មតាដោយសារខ្សោយការលូតលាស់នៅខាងក្នុងស្បូន។​
អាចបណ្តាលឱ្យទារកវិកលចរិកដោយសារត្រូវនឹងការឆ្លុះអេកូច្រើនទារកដែលត្រូវបានឆ្លុះ​អេកូ​ក្នុង​ស្បូន​​​ម្តាយច្រើន តែងប្រឈមនឹងបញ្ហាការនិយាយ និងការរៀនដូចជាវិកលចរិក។ការឆ្លុះអេកូអាចផ្តល់​​ផលអាក្រក់ច្រើនជាងល្អវាត្រូវបានគេបង្ហាញថា ការឆ្លុះអេកូត្រូវបាន​ប្រើដើម្បី​មើល​បញ្ហាកើតឡើងមុនសម្រាល មិនអាចជួយកាត់បន្ថយជម្ងឺបានទេ តែផ្ទុយទៅវិញ វាអាចផ្តល់ផល​ប៉ះពាល់​អាក្រក់ច្រើនជាងល្អ។បង្កើនឱកាសនៃការវះកាត់ពេលសម្រាលហេតុផលមួយ​ដែល​​អ្នកជំនាញ​ណែ​នាំឱ្យស្ត្រីមានផ្ទៃពោះឆ្លុះអេកូ ដូច្នេះបញ្ហាសុកបាំងមាត់ស្បូនអាចធ្វើរោគវិនិច្ឆ័យឃើញ។ នៅក្នុងស្ថានភាពនេះ សុកដែលជាប់នឹងផ្នែកខាងក្រោម នៃស្បូនអាចបណ្តាលឱ្យមានលំហូរឈាម និងបង្កើនឱកាសនៃការវះកាត់ពេលសម្រាល។ យោងតាមការស្រាវជ្រាវដែលបានសិក្សាលើស្ត្រីចំនួន ៤០០០នាក់បានឱ្យដឹងថា ស្ត្រី ២៥០នាក់បានធ្វើរោគវិនិច្ឆ័យឃើញបញ្ហាសុកបាំងមាត់ស្បូន។
ការឆ្លុះអេកូច្រើនអាចបណ្តាលឱ្យគីឡូទារកស្រាលការសិក្សាបានបង្ហាញថា​ ទារកដែលត្រូវ​បានឆ្លុះ​អេ​កូ​ច្រើន អាចប្រឈមនឹងបញ្ហាទម្ងន់ស្រាល និងខូចត្រចៀក…។
ការឆ្លុះអេកូក៏បង្កគ្រោះថ្នាក់ដល់អ្នកបច្ចេកទេសផងដែរវាមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់ស្ត្រីមានផ្ទៃពោះប៉ុណ្ណោះទេ តែអ្នកបច្ចេកទេសដែលប្រើវាក៏ដូចគ្នាដែរ។ ការស្រាវជ្រាវបានបង្ហាញថា ប្រសិនបើពេទ្យមានផ្ទៃពោះ ហើយនាងបានឆ្លុះអេកូច្រើនជាង ២០ដងក្នុង ១សប្តាហ៍ នាងនឹងប្រឈមមុខគ្រោះថ្នាក់ធំ ដោយ​រលូត​កូន​ដោយឯកឯង។ដាក់កម្តៅសម្ពាធលើទារកវាត្រូវបានគេអះអាងថា រយៈពេល និងអាំងតង់​ស៊ីតេនៃការឆ្លុះអេកូមានកម្រិតទាប មិនធ្វើឱ្យកើតបញ្ហាផ្សេងៗចំពោះទារកមិនទាន់កើតឡើយ ប៉ុន្តែមិនថា អ្វីជារយៈពេល និងអាំងតង់ស៊ីតេទេ វាតែងតែដាក់កម្តៅសម្ពាធទៅលើទារក៕

Labels: