វិធី​ដេញ​សត្វ​រុយ​ចេញ​ឱ្យ​អស់ពី​ផ្ទះ​យ៉ាងងាយៗ​


វិធីដេញសត្វរុយ សម្រាប់អ្នកដែលកកំពុងត្រូវរុករានរំខានដោយសារសត្វរុយក្បាលខៀវ ហើយចង់
កម្ចាត់សត្វរុយនោះឪ្យចេញផុតពីផ្ទះនោះ ថ្ងៃនេះយើងមានវិធីដេញសត្វរុយបែបងាយស្រួលមក
ជម្រាបជូន។

ជាវិធីធម្មតាៗ ងាយៗដែលមិនចាំបាច់ទៅរកទិញឧបករណ៍ពីទីណាមកឡើយគ្រាន់តែយកទឹកសាប៊ូ
លាងចានមកលាយជាមួយទឹកធម្មតាក្នុងបរិមាណស្មើៗគ្នា (សាប៊ូលាងចានមួយស្លាបព្រាបាយទឹក
មួយស្លាបព្រាបាយដែរ) បន្ទាប់មកយកទៅចាក់ចូលក្នុងបំពង់បាញ់ទឹក ឬដបបាញ់ទឹកហើយយក
ទៅបាញ់ដាក់ហ្វូងសត្វរុយ នោះនឹងធ្វើឪ្យពួកវាដកដង្ហើមមិនរួច បើមិនចង់ឪ្យដល់ថ្នាក់ងាប់ ក៏បាញ់
ពីចម្ងាយបន្តិច ពួកសត្វរុយទាំងនោះច្បាស់ជារាងចាល និងហើរគេចលែងហ៊ានអើតក្បាលមកទៀត
មិនខាន តែសូមប្រយត្ន័កុំបាញ់ដាក់ចំណីអាហារឪ្យសោះ៕

Labels: