មនុស្សយើងគឺត្រូវការទទួលទានអាហារេជារៀងរាល់ថ្ងៃដើម្បីរស់ហើយជាក់ស្តែងអាហារទាំងអស់ដែល
អ្នកបានបរិភោគនោះគឺវាមិនប្រាកដថាសុវត្ថិភាពទាំងអស់នោះទេពោលគឺថ្នាំសម្លាប់សត្វល្អិតហើយ
និងការដាក់សារជាតិគីមីផងដែរ។
ដូចនេះជាតិពុលទាំងអស់នោះវាអាចជ្រាបចូលទៅក្នុងសារពាង្គកាយ(ខ្លួន)របស់អ្នកបានដោយវាបាន
ធ្វើអោយប៉ះពាល់ដល់សុខភាពរបស់អ្នក។ តើធ្វើម៉េចដើម្បីអោយដឹងថាតើអ្នកមានជាតិពុលក្នុងខ្លួន
ទៅ? វាគឺងាយស្រួលនោះទេថ្ងៃនេះយើងខ្ញុំសូមបង្ហាញជូននៅគ្លឺះថ្មីមួួយដែលអាចអោយអ្នកពិនិត្យ
និងធ្វើតេស្តមើលពិកម្រិតជាតិពុលបានដូចខាងក្រោមនេះ៖
ចំពោះរោគសញ្ញាគឺមានដូចជា
. អស់កម្លាំងជាប្រចាំគ្មានមូលហេតុ៖អ្នកបានអស់កម្លាំង ល្ហិតល្ហៃ ដោយគ្មានមូលហេតុទោះបីជាអ្នក
សម្រាន្តបានគ្រប់គ្រាន់ហើយក៏ដោយ នេះគឺដោយសារតែសារពាង្គកាយរបស់អ្នកកំពុងតែបណ្តេញ
ជាតិពុល។
. មានខ្យល់ដង្ហើមមិនល្អ (មានក្លិនមាត់ឬធុំក្លិនមាត់)៖ ជាធម្មតាបើសិនជាយើងមានក្លិនមាត់
បន្តិចបន្តួចនោះយើងគ្រាន់តែញាំស្ករកៅស៊ូបន្តិចគឺវាលែងមានក្លិនទៀតហើយតែបើសិនជាធ្វើបែបនេះ
នៅតែមិនបាត់នោះគឺបាននយ័ថាប្រព័ន្ធរំលាយអាហាររបស់អ្នកធ្វើការមិនបានល្អដែលទាំងនេះក៏ដោយ
សារតែសារធាតុពុលដែរ។
. មានទាល់លាមកពេលបន្ទោរបង់៖ នៅពេលដែលអ្នកទាល់លាមកគឺសារធាតុពុលទាំងអស់នោះវា
មិនបានចេញពីរាងកាយរបសអ្នកអស់នោះទេអញ្ចឹងបាននយ័ថានៅពេលដែលអ្នកមានអាការះទាល់
លាមកកាន់តែច្រើននោះគឹជាតិពុលនឹងនៅសល់ក្នុងរាង្គកាយកាន់តែច្រើនដែរ។
. ប្រតិកម្មស្បែកនិងមានអាការៈឈឺក្បាល៖ នៅពេលដែលសារពាង្គកាយរបស់អ្នកពោរពេញទៅដោយ
សារធាតុពុលនោះគឺវាអាចបណ្តាល អោយអ្នកមានកើតមុនលើស្បែក ឬក៏មានប្រតិកម្មទៅលើស្បែក
ផងដែរ។
តើធ្វើម៉េចដើម្បីការពារសារធាតុពុលទាំងនេះបានទៅ?
សូមកុំបារម្ភអី ខាងក្រោមនេះគឺជាវិធីដោះស្រាយ៖
< ចូរអ្នកញាំទឹកអោយបានច្រើន
< ចូរអ្នកធ្វើលំហាត់ប្រាណអោយបានទៀងទាត់យ៉ាងហោចណាស់ក៏ ៣០ នាទីដែរ
< ញាំតែអាហារណាដែលប្រព័ន្ធរំលាយអាហារស្រួលកិន
< នៅពេលដែលអ្នកដុសធ្មេញហើយកុំភ្លេចដុសអណ្តាតផង
< ចូរអ្នកហាត់ដកដង្ហើមអោយបានវែងៗព្រោះវាអាចជួយអោយបញ្ចេញជាតិពុលពីក្នុងសួតរបស់អ្នក
តាមដង្ហើមចេញ
< កុំទទួលទានអាហារណាដែលអ្នកមិនទុកចិត្ត(មានសារធាតុគីមី)ជាដើម។
ខាងលើនេះគឺជារោគសញ្ញានិងមូលហេតុហើយនិងវិធីការពារកុំអោយមានសារធាតុពុលធ្ងន់ធ្ងរនៅក្នុង
សារពាង្គកាយដែរអ្នកគួរស្វែងយល់និងដើម្បីជាប្រយោជន៍។
Labels: Healthy