វាជារឿងធម្មតាទេ សម្រាប់ស្រ្តីគ្រប់រូបដែលមានអាការៈក្អួតចង្អោរក្នុងកំឡុងពេលមានគត៍ក្នុងខែដំ
បូង។ ទោះជាយ៉ាងណាក៏ដោយស្ថិតក្នុងអាការៈចាញ់គភ៍នេះស្រ្តីអាចមានអារម្មណ៍រកកល់ក្អួតចង្អោរ
គ្រប់ពេលពេញមួយថ្ងៃ។ ភេសជ្ជៈមានប្រសិទ្ធភាពក្នុងការកំចាត់អាការៈចាញ់គត៍ដរាបណាការក្អួត
ចង្អោរនេះមិនប្រែក្លាយជាអាការៈធ្ងន់ធ្ងរដែលនាំទៅរកការខ្សោះជាតិទឹកឬស្រកទំងន់ទេនោះវាមិន
មែនជាប្រការដែលត្រូវព្រួយបារម្ភខ្លាំងនោះទេ។ ខាងក្រោមនេះគឺជាវិធី៣យ៉ាងដើម្បីកំចាត់អាការៈ
ចាញ់គភ៍របស់ស្រ្តី៖
១. ដើម្បីកំចាត់អាការៈចាញ់គភ៌ ក្នុងកំឡុងពេលមានផ្ទៃពោះ សូមមិត្ដស្រ្ដី លាយទឹកខ្ងី ១/២ ស្លាបព្រា កាហ្វេ ទឹកក្រូចឆ្មាមួយស្លាបព្រាកាហ្វេ និងទឹក ឃ្មុំ ១ស្លាបព្រាកាហ្វេ ហើយសូមមិត្ដស្រ្ដី ទទួលទានវាឱ្យបាន ៣ ទៅ ៤ដង ក្នុងមួយថ្ងៃ ។ក្លិនឈ្ងុយនៃទឹកខ្ញី ទឹកក្រូវឆ្មា ទឹកឃ្មុំ នឹងមានប្រសិទ្ធភាពអាចជួយឱ្យមិត្ដស្រ្ដី ចៀសផុតពីអាការៈក្អួតចង្អោរ ដោយសារការចាញ់គភ៌នេះជាមិនខាន ។
២. វិធីដ៏ប្រសើរមួយទៀត ដែលមានគុណប្រយោជន៍ ក្នុងការកំចាត់អាការៈចាញ់គភ៌របស់មិត្ដស្រ្ដី គឺការលាយផ្សំគ្នា រវាងស្លឹកការី ទឹកក្រូចឆ្មា និងទឹកឃ្មុំ ។ ជាដំបូង សូមមិត្ដនារី យកស្លឹកការីខ្ចីប្រមាណជា ១៥ ទៅ ២០សន្លឹក រួចកិនលាយជាមួយទឹកក្រូចឆ្មាចំនួន ២ស្លាបព្រាកាហ្វេដោយដាក់បន្ថែម ទឹកឃ្មុំមួយស្លាបព្រាកាហ្វេ ។ វិធីនេះមានប្រសិទ្ធភាពណាស់ក្នុងការកាត់បន្ថយអាការៈចាញ់គភ៌ដោយក្អួតចង្អោរ ។ សូមមិត្ដស្រ្ដី ព្យាយាមទទួលទាន ឱ្យបាន ៣ ទៅ៤ដង ក្នុងមួយ ថ្ងៃ ។
៣. មិត្ដស្រ្ដីប្រាកដជាបានជ្រាបខ្លះហើយថា ជីអង្កាមក៏មានគុណប្រយោជន៍ ក្នុងការព្យាបាលអាការៈក្អួតចង្អោរ ដោយការចាញ់គភ៌នេះដែរ មែនទេ? សូមមិត្ដស្រ្ដីយកជីអង្កាម កិនលាយទឹកសម្រិត យកទឹកប្រមាណមួយស្លាបព្រាកាហ្វេ រួចលាយជាមួយទឹកក្រួចឆ្មា ១ស្លាបព្រាកាហ្វេ ដោយដាក់បន្ថែម ទឹកឃ្មុំមួយស្លាបព្រាកាហ្វេ ។ សូមមិត្ដស្រ្ដី ទទួលទានវា ឱ្យបាន៣ដង ក្នុងមួយថ្ងៃ ៕

Labels: Healthy