ការបោះបង់ការជក់បារីគឺមិនមានភាពងាយស្រួលនោះទេ ហើយសូម្បីតែការគិតថាចង់បោះបង់នោះ
ក៏ធ្វើអោយអ្នកមានការភយ័ខ្លាច និងមិនអាចធ្វើបាននោះដែរ។ ប្រសិនបើអ្នកបានេះព្យាយាមបោះ
បង់ហើយនោះនៅតែមិនអាចធ្វើទៅបាន អ្នកប្រាកដជាប្រឈមមុខ ខ្លាំងនឹងបញ្ហាសុខភាពមិន
ខាន នៅពេលឈានដល់វយ័ចំណាស់បន្តិច។
បើយោងតាមអង្គការសុខភាពពិភពលោកបានអោយដឹងថា ប្រជាជនប្រមាណជាង ៥លាននាក់នៅ
ទូទាំងពិភពលោកបានប្រឈមមុខនឹងបញ្ហាសុខភាពបណ្តាលមកពីការជក់បារី។ នេះមាននយ័ថា
នៅរៀងរាល់៦វិនាទីម្តងមានមនុស្សម្នាក់នៅទូទាំងពិភពលោកបានស្លាប់ដោយបញ្ហានេះ។
ខាងក្រោមនេះគឺជាវិធីសាស្រ្តនៃការផ្សំភេសជ្ជៈពិសារដើម្បីលាងសំអាតសួត ចំពោះអ្នកជក់បារី។ បើ
ធ្វើដូច្នេះអោយបាន៣ថ្ងៃ នោះវានឹងជួយលាងសំអាតសួតបាន៖
. យកខ្ទឹមបារាំងទំងន់ ៤០០ក្រាមទៅលាងនិងចិតជាចំណិតតូចៗ
. ម្សៅរមៀត ២ស្លាបព្រាកាហ្វេ
. ទឹកមួយលីត្រ
. ស្ករស (ពណ៍ត្នោត) ចំណុះ៤០០ក្រាម
. មើមខ្ញី ១ចំណិតតូចល្មម
យកទឹកទៅដាំពុះរួចចាក់ស្ករពណ៍ត្នោតចូលទុករហូតដល់ពុះម្តងទៀត ទើបដាក់ខ្ញី ខ្ទឹមបារាំង និង
បន្ថែមម្សៅរមៀត រួចបន្ថយកំដៅភ្លើងដាំទឹក ហើយទុកឪ្យវាពុះសព្វបន្តិច។ នៅពេលរួចរាល់ហើយទុក
វាអោយត្រជាក់រួចច្រក ដបទុកក្នុងទូរទឹកកកពិសារ។
អ្នកអាចពិសារនៅរៀងរាល់ព្រឹកពេលពិសារអាហារពេលព្រឹករួច និងនៅពេលល្ងាចរយះពេល២ម៉ោង
ក្រោយអាហារពេលល្ងាច។ហើយដើម្បីអោយមានប្រសិទ្ធភាពថែមទៀតនោះអ្នកគួរធ្វើលំហាត់ប្រាណ
ឪ្យចេញញើសរយះពេល ៣ ថ្ងៃក្នុងពេលពិសារនោះអ្នកនឹងទទួលបានផល។ ដោយឡែកអ្នកក៏គួរងូត
ទឹកក្តៅឧណ្ណៗបន្ថែមដើម្បីសម្រេចផលបានច្រើនតែមិនត្រូវងូតយូរលើសពី២០ នាទីនោះទេ៕
ប្រែសម្រួលដោយ៖សុភារិទ្ធ
Labels: Healthy