ម្ទេស​ ផ្តល់​សារប្រយោជន៍​លើសពី​ការគិត​

ម្ទេសជាអាហារមិនត្រឹមតែផ្តល់រស់ជាតិហឹរដែលជួយឪ្យអាហារមានរស់ជាតិឆ្ងាញ់ និង យើងបរិភោគ
អាហារបានច្រើនទេប៉ុន្តែរុក្ខជាតិប្រភេទនេះនៅជួយជាឪសថក្នុងការព្យាបាលបំបាត់រោគថែមទៀត។
នេះជាសារប្រយោជណ៍នីមួយៗដែលបានពីផ្លែម្ទេសមានដូចជា៖

. ក្នុងផ្លែម្ទេសសំបូរទៅដោយវីតាមីន  A ដែលជួយក្នុងការជំនួយដល់គ្រាប់ភ្នែក បើទោះបីពេលបរិភោ
គមានជាតិហឹរធ្វើឪ្យចេញទឹកភ្នែកក្តី ប៉ុន្តែក្នុងរយៈពេលវែងម្ទេសតែងផ្តល់ផលប្រយោជន៍យ៉ាងល្អ
ដល់គ្រាប់ភ្នែកវិញ។
. សារធាតុខេបសាយស៊ីនពីផ្លែម្ទេស ផ្តល់សារប្រយោជន៍យ៉ាងច្រើនដល់អ្នកបរិភោគក្នុងនេះរួមមាន
ទាំងការជំរុញឪ្យខួរក្បាលបញ្ចេញអរ័ម៉ូនប្រភេទផ្តល់សេចក្តីសុខចេញមក ជួយឪ្យមានអារម្មណ៍ល្អ ជួយ
ពង្រីកបំពង់ខ្យល់កាត់បន្ថយអាការរោគរលាកភ្នាសរន្ធឆ្អឹង ( Sinus ) រោគហឹត និងកាត់បន្ថយបញ្ហា
ប្រឈមក្នុងការកើតរោគមហារីក។


. សារជាតិក្តៅហិរពីម្ទេស ជួយសម្រួលឪ្យឈាមរត់វិលវុលបានល្អ ពិសេសជួយកាត់បន្ថយអាការកកស្ទះ
នៃសរសៃឈាមទៀតផង។

. ក្នុងម្ទេសស្រស់សម្បូរទៅដោយវីតាមីន C ខ្ពស់ប៉ុន្តែទោះយ៉ាងណាវីតាមីនប្រភេទនេះនឹងត្រូវរលាយ
នៅពេលដែលវាត្រូវកំដៅ។​​ សម្រាប់ម្ទេសម៉ត់វិញមានវីតាមីន C ទាបបំផុតនៅពេលដែលប្រៀបធៀប
ជាមួយនឹងម្ទេសស្រស់៕

ប្រែសម្រួលដោយ៖បញ្ញារិទ្ធ
 

Labels: