មូល​ហេតុ​ទាំង​៥​ដែល​ធ្វើ​ឱ្យ​អ្នក​ស្ងាប​ខុស​ប្រក្រតី​

តើអ្នកតែងតែមានអាការស្ងាបញឹកញាប់​​ បើទោះបីជាគេងបាន៨ម៉ោងក្នុងមួយយប់ពេញហើយក៏
ដោយមែនទេ?ប្រសិនអ្នកចេះតែស្ងាបច្រើនខុសប្រក្រតីបែបនេះបញ្ជាក់ថាអ្នកកំពុងប្រឈមមុខនឹង
ជំងឺមួយចំនួួនហើយ។ដូច្នេះសូមមើលការពន្យល់ខាងក្រោមបញ្ជាក់ពីមួលហេតុគួរឪ្យភ្ងាក់ផ្អើលទាំ
ង៥ដែលធ្វើឪ្យអ្នកមានអាការស្ងាបខុសប្រក្រតីបែបនេះ៖
១.បើអ្នកតែងតែស្ងាបប៉ុន្តែមិនមានអារម្មណ៍ថានឿយហត់ឬងងុយគេងនោះអ្នកគប្បីទៅពិនិត្យមើល
ថ្លើមអ្នកព្រោះបញ្ហានេះអាចបណ្តាលមកពីថ្លើមអ្នកមានជំងឺ។
២.អ្នកអាចជួបប្រទះនឹងបញ្ហាប្រពន្ធ័ប្រសាទចុះខ្សោយ(មិនអាចគ្រប់គ្រងសីតុណ្ហភាពក្នុងខ្លួនបាន)
ទើបធ្វើឪ្យស្ងាបខុសប្រក្រតីបែបនេះ។
៣.មូលហេតុមួយទៀតអាចបណ្តាលមកពីការហើមខួរក្បាលដែលបង្កពីការដាច់សរសៃឈាមក្នុងខួរ
ក្បាល។មួយវិញទៀតវាអាចបណ្តាលមកពីអ្នកជំងឺមានដំបៅត្រង់ទងខួរក្បាល។
៤. ថ្នាំពេទ្យក៏ជាមូលហេតុដែលធ្វើឪ្យអ្នកមានអារម្មណ៍ថានឿយហត់និងងងុយគេងដែរ។ជាការប្រ
សើរអ្នកគួរពិភាក្សាជាមួយនឹងវេជ្ជបណ្ឌិតជំនាញមុននឹងទទួលទានថ្នាំអ្វីមួយឬប្រសិនបើទទួលទាន
ហើយមានបញ្ហាបែបនេះអ្នកគួូរប្រាប់វេជ្ជបណ្ឌិតនោះឪ្យបានដឹង។
៥. ហេតុផលសាមញ្ញមួយដែលមនុស្សភាគច្រើនប្រហែលធ្លាប់បានដឹងរួចមកហើយនោះគឺបញ្ហា
តានតឹងក្នុងអារម្មណ៍និងនឿយហត់ពេក។វាគឺជាហេតុផលសំខាន់មួយដែលតែងតែធ្វើឪ្យមនុស្ស
គ្រប់រូបងងុយគេងនិងស្ងាបជាញឹកញាប់៕
ប្រភព៖Iknow
 


Labels: