មនុស្សគ្រប់រូបមិនថាស្រីឬប្រុសទេគឺសុទ្ធតែចង់បានសក់ស្អាត សក់ត្រង់និងមានទម្ងន់ហើយពួកគេ
បានប្រើប្រាស់ផលិតផលជាច្រើននៅតែមិនបានសក់បែបនេះដូចបំណងនោះឡើយ។ថ្ងៃនេះលោក
អ្នកប្រហែលជានឹកហួសចិត្តថា ស្អីគេគ្រាន់តែក្រូចឆ្មានិងខ្ទិះដូងសោះអាចជួយឪ្យសក់ត្រង់បានដែរ?
ជាការពិតរូបមន្តនេះត្រូវបានអនុវត្តជោគជយ័ដោយស្រ្តីជនជាតិថៃរាប់ភ្លេចទៅហើយ។ចង់ដឹងថាវា
មានប្រសិទ្ធភាពយ៉ាងណាសូមអានបន្ត។
* គ្រឿងផ្សំនិងសម្ភារៈត្រូវការ៖
- ខ្ទិះដូងស្រស់
- ក្រូចឆ្មា
- ទូទឹកកក
- ប្រអប់ជរ័មានគម្រប
- កន្សែងសម្រាប់ទ្រាប់ក្បាល
* របៀបធ្វើនិងប្រើប្រាស់
- វាស់ខ្ទិះដូង២កែវ(កែវចំណុះ២៤០មីល្លីលីត្រ)។
- ច្របាច់ក្រូចឆ្មា១គ្រាប់ចូលខ្ទិះដូងនោះ។
- លាយចូលគ្នាឪ្យសព្វ។
- ដាក់ក្លាសេក្នុងទូទឹកកករយះពេល២ម៉ោង។
- បន្ទាប់ពីដកចេញពីទូទឹកកកវានឹងចេញជាពីរស្រទាប់។ស្រទាប់លើជាក្រែមនិងស្រទាប់ក្រោមជា
ទឹក។សូមដួសយកតែក្រែមខ្ទិះៗនៅស្រទាប់ខាងលើយកមកប្រើបានហើយទឹកខាងក្រោមចាក់ចោល
- យកក្រែមទាំងនោះមកលាបលើសក់។
- បន្ទាប់មកយកកន្សែងរុំក្បាលឪ្យជិតនិងទុកចោលរយះពេល១ទៅ២ម៉ោង។
- បន្ទាប់មកដោះកន្សែងចេញហើយកក់សក់ជាមួយសាប៉ូប្រើប្រចាំថ្ងៃ។
- យកប្រដាប់ផ្លុំសក់បាញ់ឪ្យស្ងួតសក់។
បន្ទាប់ធ្វើតាមវិធីនេះរួច លោកអ្នកនឹងកត់សម្គាល់ឃើញសក់ស្លូតជាងមុននិងមានទម្ងន់ជាងមុន។
ធ្វើបែបនេះ១ទៅ២ដងក្នុងមួយសប្តាហ៍និងធ្វើរហូតទាល់តែទទួលបានសក់ស្អាតត្រង់និងមានទម្ងន់
ដូចបំណង៕

Labels: Healthy