កំពូល​អាហារ ៥ មុខ​ ជួយ​ពង្រឹង​សុខភាព​បេះដូង​

អាហារដែលល្អចំពោះសុខភាព និង​ ការរស់នៅដ៏មានផាសុខភាព ពិតណាស់ គឺវាអាចជួយការពារអ្នក
និងធ្វើឪ្យសុខភាពល្អនិងរស់បានយូរ។
កន្លងមកគេបានរកឃើញថាបើចង់បានសុខភាពបេះដូងល្អអ្នកគួរជ្រើសរើសអាហារពិសារប្រភេទណា
ដែលល្អចំពោះបេះដូង។ ដូច្នេះអ្នកគួររៀបចំរបបអាហារមួយដូចជា ផ្លែឈើបន្លែនិង អាហារខ្លាញ់មួយ
ចំនួន។ ខាងក្រោមនេះជាប្រភេទអាហារ ៥ មុខដែលល្អចំពោះសុខភាពបេះដូង៖

១ - ផ្លែស្តរប៉ែរី
តាមការស្រាវជ្រាវអោយដឹងថាផ្លែឈឺនេះមានសារធាតុប្រឆាំងអុកស៊ីតកម្មច្រើន ជួយកាត់បន្ថយការ
ប្រមូលកកផ្តុំនូវសារធារុកូឡេស្ទេរ៉ូលក្នុងសរសៃឈាម ដែលបញ្ហានេះច្រើនបង្ករឪ្យកើតជាជំងឺបេះដូង
និងបញ្ហាស្ទះសរសៃឈាម។
២ - គ្រាប់ធញ្ញជាតិ
 គ្រាប់ធញ្ញជាតិគ្រាប់ប្រភេទដូចជា គ្រាប់វលណាត់ គ្រាប់ស្វាយចន្ទីនិង គ្រាប់អាល់ម៉ុនជាដើម មាន
ផ្ទុកអាស៊ីដខ្លាញ់ អូមេហ្គា-៣ ។​ ដែលអាស៊ីដខ្លាញ់នេះ ជួយការពារបញ្ហាកកស្ទះក្នុងសរសៃឈាម និង
ជួយសម្រួលចលនាចង្វាក់ បេះដូងឪ្យដើរប្រក្រតី។ ខ្លាញ់ក្នុងគ្រាប់ធញ្ញជាតិ ជាប្រភេទខ្លាញ់មិនកក
និង​មានសមត្ថភាពេជួយកាត់បន្ថយ​ កូឡេស្ទេរ៉ូលអាក្រក់ចេញពីរាងកាយ។

៣ - ត្រីសាម៉ុង
 ខ្លាញ់ត្រីដែលមាននៅក្នុងសាច់ត្រីសាម៉ុង គឺជាប្រភពខ្លាញ់ពិសេស ដូចទៅនឹងអាស៊ីតខ្លាញ់ក្នុង
គ្រាប់ធញ្ញជាតិដូច្នោះដែរ ដែលវាអាចជួយកាត់បន្ថយកម្រិតខ្លាញ់ទ្រីគ្លីសេរីត ក្នុងរាងកាយនិងឈាន
ទៅកាត់បន្ថយអត្រាប្រឈមនឹងជំងឺបេះដូង។

៤ - អាហារស្រូវសាឡីអូត
 
អាហារដែលបានមកពីគ្រាប់សាឡីអូតប្រភេទនេះ ច្រើនជាអាហារកាសរសៃដែលមានសមាសធាតុ
បេតា-គុយកង់ (beta-glucan)​ ជាសារធាតុអាហារកាកសរសៃងាយរលាយ មានគុណសម្បត្តិជួយបង្កើន
សុខភាពនិងបំបាត់ជាតិកូឡេស្ទេរ៉ូលចេញពីរាងកាយ។
៥ - ផ្លែក្រូច
 ផ្លែក្រូចត្រូវបានគេស្គាល់ថាអាចជួយពង្រឹងប្រពន្ធ័ការពាររាងកាយ ការពាររោគផ្តាសាយ និង ពង្រឹង
សុខភាពបេះដូង។ នេះក៏ដោយសារវាមានសមាសធាតុអាហារូបត្ថម្ភ២ យ៉ាងពិសេសដូចជា សារធាតុ
ផេកទីន (​ Pectin ) និង ប៉ូតាស្យូម ដែលជួយរារាំងមិនអោយរាងកាយស្រូបយកសារធាតុកូឡេស្ទេរ៉ូល
និង ជួយកាត់បន្ថយភាពខូចខាតនៃជាលិកាបេះដូង៕

ប្រែសម្រួលដោយ៖POPEYE
 

Labels: