រដូវភ្លៀងបានមកដល់ជំនួសឪ្យរដូវក្តៅតែវាក៏នាំនូវផលប៉ះពាល់ផ្នែកសុខភាពសម្រាប់មនុស្សមួយចំនួន
។ សំណើម និង ទឹកភ្លៀងក្នុងរដូវនេះបាននាំមកនូវពពួកសត្វល្អិត និង មេរោគបាក់តេរី វីរុស្សជាច្រើ
នដែលអាចបង្ករនូវជំងឺផ្សេងៗដូចជាជំងឺគ្រុនឈាម ជំងឺគ្រុនចាញ់ គ្រុនពោះវៀន គ្រុនធម្មតា គ្រុន
ផ្តាសាយធំ ជំងឺផ្លូវដង្ហើម រាគធម្មតានិងរាគមួលជាដើម។
ខាងក្រោមនេះជាដំបូន្មានខ្លះៗ ជួយអោយអ្នកជៀសផុតពីបញ្ហានេះនៅក្នុងរដូវភ្លៀង៖
. ត្រៀមអាវភ្លៀងនិងឆត្រ័តាមខ្លួន ដើម្បីការពារកុំអោយត្រូវភ្លៀងជោគជាំពេក
. ពិសារអាហារដែលមានអាហារូបត្ថម្ភច្រើនដូចជាផ្លែឈើនិងបន្លែ។
. ពិសារផ្លែឈើដែលមានវីតាមីន C អោយបានច្រើនដើម្បីបង្កើនប្រពន្ធ័ការពាររាងកាយនិងជួយការ
ពារមិនអោយកើតជំងឺផ្តាសាយ ឬគ្រុន។
. កុំពិសារអាហារដែលលក់នៅតាមផ្លូវនិងបន្លែឆៅ។
. ជៀសវាថយកដៃទៅប៉ះពាល់ផ្ទៃ ភ្នែក មាត់ ច្រមុះជាពិសេសនៅពេលដៃមានសភាពសើមព្រោះមេរោ
គអាចឆ្លងចូលរាងកាយបាន។
. ត្រូវលាងសំអាតដៃ ជើងនិងមុខឪ្យបានរាល់ពេលនៅពេលចេញទៅក្រៅនិងត្រលប់មកវិញ
. ធ្វើលំហាត់ប្រាណដើម្បីពង្រឹងប្រពន្ធ័ការពាររាងកាយ។
. រក្សាបរិដ្ធាននិងមជ្ឈដ្ធានរស់នៅជុំវិញអោយមានអនាមយ័ជានិច្ច៕
ប្រែសម្រួលដោយ៖បញ្ញារិទ្ធ
Labels: Healthy