ធ្វើការនឿយហត់ ឬស្ថិតក្នុងតំបន់ដែលមានបរិយាកាសអាប់អួរជាហេតុធ្វើឲ្យរាងកាយរបស់យើងស្រូ
បនិងផ្ទុកជាតិពុលដែលធ្វើឲ្យសុខភាពយើងធ្លាក់ដុនដាប។ ដូច្នេះដើម្បីឲ្យសុខភាពរបស់យើងប្រសើរ
ជាងមុន និងមានអារម្មណ៍រីករាយជាប្រចាំ យើងខ្ញុំសូមណែនាំអាហារនិងវិធីសាស្រ្តងាយៗទាំង១០
យ៉ាងដើម្បីកម្ចាត់ជាតិពុលចេញពីក្នុងខ្លួន៖
១. ញាំអាហារដែលមានជាតិសរសៃឲ្យបានច្រើន ៖ដូចរាប់បញ្ចូលទាំងអង្ករក្រហមនិងបន្លែដែលដាំជា
លក្ខណះធម្មជាតិ។ បន្លែនិងរុក្ខជាតិជាច្រើនទៀតដូចជា៖ខ្ទឹមស ប្រខូលី ស្ពៃក្តោប សារាយសមុទ្រនិង
ខ្ញីជាដើមគឺជាប្រភេទបន្លែដែលល្អឥតខ្ចោះសម្រាប់កម្ចាត់ជាតិពុលនិងសារធាតុុមិនល្អចេញពីក្នុងខ្លួន។
២. សម្អាតនិងការពារថ្លើមដោយផឹកតែបៃតងញាំការរ៉ុតទំពាំងបាយជូរប៉ោមនិងផ្លែបរ័។
៣. ញាំអាហារដែលសំបូរជាតិវីតាមីនC ដើម្បីជួួយឲ្យរាងកាយផលិតសារធាតុគ្លូតាសាយអន ( glutathione ) ជាសារធាតុម្យ៉ាងដែលជួយបណ្តេញជាតិពុលចេញពីថ្លើមនិងជួយឲ្យស្បែកភ្លឺស្អាត។
៤. ផឹកទឹកយ៉ាងហោចណាស់ ២លីត្រក្នុងមួយថ្ងៃ។
៥. ដកដង្ហើមឲ្យវែងៗដើម្បីអនុញ្ញាតឲ្យអុកស៊ីសែនស្រូបចូលទៅក្នុងប្រពន្ធ័រាងកាយរបស់អ្នកបាន
ពេញលេញល្អ។
៦. កាត់បន្ថយស្រេ្តសដោយការគិត និងធ្វើសកម្មភាពវិជ្ជមាន។
៧. អនុវត្តវិធីសាស្រ្តកម្ចាត់ជាតិពុលដោយប្រើទឹកដោយងូតទឹកក្តៅអ៊ុនៗរយះពេលប្រាំនាទីដោយឲ្យ
ទឹកប៉ះលើខ្នងផងដែរ។ បន្ទាប់ពីនោះងូតទឹកត្រជាត់រយះពេល ៣០វិនាទី។ ធ្វើរបៀបនេះទៅមកបី
ដងមុនពេលចូលគេង ៣០នាទី។
៨. ចូលសូណា ដោយសារការសូណាជួយកម្ចាត់ជាតិពុលតាមរយះការបញ្ចេញញើស។
៩. ខាត់ស្បែក ឬសាកល្បងម៉ាស្សាខាត់បាតជើងដើម្បីបញ្ចេញជាតិពុលតាមរយះក្រពេញញើសរបស់
អ្នក។ គ្រឿងខាត់ស្បែកនេះអាចរកបាននៅហាងលក់ផលិតផលបែបធម្មជាតិ។
១០. តើវិធីណាដែលសំខាន់បំផុតក្នុងការកម្ចាត់ជាតិពុល? វេជ្ជបណ្ឌិត Bennett បានមានប្រសាសន៍ថា
៖ការហាត់ប្រាណយ៉ូហ្គាឬលោតអន្ទាក់រយះពេលមួយម៉ោងក្នុងមួយថ្ងៃគឺជាវិធីសាស្រ្តកម្ចាត់ជាតិពុលដ៏
មានប្រសិទ្ធភាពបំផុត។
ប្រែសម្រួលដោយ៖សុភារិទ្ធ
ប្រភព៖iknow Labels: Healthy