គ្រូ​ Barca៖ “យើង​ចង់​ឈ្នះ​ពាន​ទាំង​អស់ រដូវ​កាល​ថ្មី​នេះ”

Luis Enrigue ​អ្នកចាត់ការក្រុម FC Barcelona បានលើកឡើងថាក្រុមអ្នកមានបុណ្យរប់លោកមាន
សម្ថតភាពខ្លាំងគ្រប់គ្រាន់ហើយបច្ចុប្បន្ននេះនិងចង់ឈ្នះពានរង្វាន់ទាំងអស់សម្រាប់រដូវកាលថ្មី២០១៦
២០១៧ខាងមុខ។
 Luis Enrique អ្នកចាត់ការក្រុម FC Barcelona
អ្នកចាត់ការសញ្ជាតិអេស្បាញវយ័៤៦ឆ្នាំ បាននិយាយក្នុងសន្និសីទសារពត័មានម្សិលមិញថា៖យើង
តែងតែចង់ធ្វើឲ្យក្រុមខ្លាំងជាងមុន....​​យើងចង់វិវត្ត និងមិនចង់ឲ្យគេព្យាករក្រុមយើងបាន ដូច
ក្រុមផ្សេងៗទៀតដូចគ្នា។ពេលនេះក្រុមយើងខ្លាំងណាស់ហើយ....​ជាមួយនឹង Denis Suarez និង
Sergi Roberto ​អាចលេងល្អបំផុតនៅតំណែងរបស់ពួកគេ.....យើងកាន់តែខ្លាំងជាងមុន។យើងចង់
ឈ្នះពានទាំងអស់។
Barcelona ដែលលើកពាន La Liga និង​ Copa del Rey រដូវកាលមុនបានចុះកុងត្រានាំយកកីឡាករថ្មី
ជាច្រើននាក់ដែរហើយ​​ ​ក្នុងនោះមាន Lucas Digne, Samuel Umtiti, Denis Suarez និង​ Andre Gomes
ដោយរំពឹងថានឹងអាចប្រជែងយកពាន UEFA Champion League បន្ថែមទៀតនៅរដូវកាលថ្មី៕

Labels: