03.6.2016
ក្លឹបបាល់ទាត់ក្របខ័ណ្ឌលំដាប់ទី៤របស់អាល្លឺម៉ង់ឈ្មោះ Rot-Weiss Oberhausen បានដាក់សំណើទៅ Zlatan Ibrahimovic ដោយផ្ដល់លក្ខខ័ណ្ឌដ៏ចម្លែកកម្រមាន។


Zlatan Ibrahimovic
Rot-Weiss Oberhausen ជាក្លឹបស្ថិតក្នុងទីក្រុង Oberhausen ទើបបញ្ចប់ចំណាត់ថ្នាក់លេខ៥ ក្នុង ក្របខ័ណ្ឌ Regionalliga West សន្យាថា បើសិនខ្សែប្រយុទ្ធស៊ុយអ៊ែត ព្រមទៅលេង នោះក្លឹបនឹងបើកឲ្យគេចុះ ហែលទឹកក្នុងអាងសាធារណៈ ពេលណាដែលសាមីកីឡាករចង់, ប្ដូរឈ្មោះរោងចក្រស្រាបៀប្រចាំទីក្រុងទៅជាឈ្មោះIbrahimovic វិញ និងបង្កើតទីក្រុងមួយ ដើម្បីឲ្យរូបគេធ្វើស្ដេច និងកកើតរាជវង្សរបស់ខ្លួន។
Ibrahimovic ស៊ុតបញ្ចូលទី១៥៦គ្រាប់ក្នុងការប្រកួត ១៨០ដងឲ្យ PSG ហើយបច្ចុប្បន្នគេកំពុងសម្លឹងរកក្លឹប ដែលត្រូវទៅលេងបន្ទាប់ខណៈ Manchester United ក្រោមការដឹកនាំរបស់គ្រូថ្មី Jose Mourinho ហាក់មាន ភាគរយបាន តារាវ័យ៣៤ឆ្នាំខ្ពស់ជាងគេ៕
ប្រែសម្រួល៖ Rith
ប្រភព៖ Warungqq
Labels: Sport