អ្នកចាត់ការទូទៅ Arsenal លោក Arsene Wenger បានក្លាយជាគោលដៅទីមួយរបស់សហព័ន្ធបាល់ទាត់ អង់គ្លេសហៅកាត់ FA ដើម្បីមកដឹកនាំក្រុមជម្រើសជាតិជំនួសលោក Roy Hodgson ដែលលាលែង។
Roy Hodgson បានប្រកាសចុះចេញពីកៅអីគ្រូបង្វឹកក្រុមតោកំណាចអង់គ្លេសភ្លាមៗបន្ទាប់ពីដឹកនាំក្រុមចាញ់ ក្រុមអ៊ីស្លង់ ២-១ ធ្លាក់ចេញពីអឺរ៉ូត្រឹមវគ្គ១៦ក្រុមចុងក្រោយសឹងមិនគួរឲ្យជឿ។ FA មានពេល១២ខែដើម្បីរកអ្នកមកជំនួសកៅអីគ្រូបង្វឹកដែលនៅទំនេរហើយត្រៀមលក្ខណៈសម្រាប់ដំណើរឆ្ពោះទៅ World Cup ២០១៨ នៅប្រទេសរុស្ស៊ី។
យ៉ាងណាក៏ដោយ Wenger នៅសល់កុងត្រាចាស់ជាមួយ Arsenal ១ឆ្នាំទៀតដូច្នេះគាត់អាចទំនេរសម្រាប់ការងារក្រុមជម្រើសជាតិអង់គ្លេសនៅរដូវក្តៅឆ្នាំ២០១៧ យ៉ាងលឿនបំផុត។ ជម្រើសដទៃទៀតស្ថិតក្នុងការពិចារណារបស់ FA មានដូចជា៖ លោក Claudio Ranieri, Steve Bruce, Eddie Howe, Sam Allardyce, David Moyes និង Slaven Bilic៕
ប្រែសម្រួលដោយ៖សុភារិទ្ធ
ប្រភព៖7msport Labels: Sport