គ្រូ​ព័រទុយហ្គាល់​ថា​ Ronaldo គេង​មិន​លក់ ​តាំង​ពី​ទាត់​ប៉េណាល់ទី​​អត់​ចូល

Fernando Santos គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​បាន​អះអាង​ថា​ កីឡាករ​ Cristiano Ronaldo គេង​មិន​សូវបាន និង​មិន​ស្រណុក​ចិត្ត​នោះ​ទេ​ចាប់​តាំង​ពី​ទាត់​បាល់​ ប៉េណាល់ទី​អត់​ចូល​មក។

 

ក្នុង​ការ​ប្រកួត​ពូល​ F កាល​ពី​ថ្ងៃអាទិត្យសប្ដាហ៍​មុន​ប្រធាន​ក្រុម​ Ronaldo ខក​ខាន​ឱកាស​ជួយ​ព័រទុយហ្គាល់​ឈ្នះ​ការ​ប្រកួត​ បន្ទាប់​ពី​ទាត់​ប៉េណាល់ទី​បុក​បង្គោល​ធ្វើឲ្យ​លទ្ធផល​បាន​ត្រឹម​ស្មើ​គ្នា ០-០ ប៉ុណ្ណោះ​ទល់​នឹង​អូទ្រីស​។ លទ្ធផល​នេះ​នាំ​ក្រុម​របស់​លោក​ Santos ត្រូវ​ការ​ឈ្នះ​ប្រកួតក្រោយ ដាច់​ខាត​ដើម្បី​ធានា​កៅអី​ទៅ​វគ្គ​បន្ត​។

យ៉ាង​ណា​ដ៏​ដោយ​គ្រូ​បង្វឹក​វ័យ​៦១​ឆ្នាំ​នៅ​តែ​លើក​ទឹក​ចិត្ត​កូន​ក្រុម​​ថា៖ “Cristiano គេង​មិន​លក់​តាំង​ពី​ពេល​ទាត់​បាល់​ពិន័យ​ប៉េណាល់ទី​មិន​ចូល​ តែ​គេ​គឺ​ជា​កីឡាករ​ដែល​មាន​បទ​ពិសោធន៍​ ការ​ស៊ុត​លើក​ក្រោយ​នៅ​តែ​ជា​ Ronaldo ហើយ​ខ្ញុំ​ជឿ​ថា​គេ​នឹង​ធ្វើ​បាន​ល្អ​ឡើង​វិញ​”៕



ប្រែសម្រួល៖រិទ្ធ
ប្រភព៖The sun



Labels: