09.6.2016
Christiano Ronaldo តារាឆ្នើមក្រុម Real Madrid បានក្លាយជាកីឡាករដែលមានប្រាក់ចំណូលច្រើន
ជាងគេលើពិភពលោកគ្រប់ប្រភេទកីឡាទាំងអស់ នៅរដូវកាល២០១៥-២០១៦។ នេះបើតាមទស្សនា
វដ្តីអាមេរិក បានចុះផ្សាយកាលពីយប់មិញ។
ក្នុងបញ្ជីកីឡាករមានចំណូលច្រើនជាងគេបំផុតប្រចាំឆ្នាំរបស់ Forbes Magazine បានឲដឹងថា
Ronaldo មានចំណូល៧២,២លានអឺរ៉ូ (ជិត៨៨លានដុល្លារ) ត្រឹមរយះពេល១២ខែចុងក្រោយនេះ
ដែលជាចំនួនច្រើនជាងគេលើលោក។ ចំណូលរបស់គេដ៏ច្រើននេះ បានមកពីប្រាក់ឈ្នួលនៅក្លឹប
Real Madrid និងការចុះកុងត្រាជាមួយក្រុមហ៊ុន Nike, Tag Heuer និងក្រុមហ៊ុនថ្នាំគ្រាប់អាហារូប
ត្ថម្ត Herbalife ជាដើម។
កីឡាករជម្រើសជាតិពរ័ទុយហ្គាល់ដែលស្ថិតនៅចំណាត់ថ្នាក់លេខ៣ កាលឆ្នាំមុន បានក្លាយជាកីឡា
ករដំបូងគេ ដែលអាចឈរតំណែងលេខ១ ជំនួសអតីតអ្នកប្រដាល់ Floyd Mayweather និងអ្នកវាយ
កូនហ្គោល Tiger Woods បើគិតតាំងពីឆ្នាំ២០០០មក។
រីឯ Lionel Messi របស់ក្រុម FC Barcelona ដែលឈ្នះពាន Ballon d'Or កាលពីខែមករា បានស្ថិតនៅ
លេខ២ ក្នុងបញ្ជីនេះ ដោយមានចំណូល៧១,៥លានអឺរ៉ូ (ជាង៨១លានដុល្លា)។
*បញ្ជីឈ្មោះកីឡាករមានចំណូលច្រើនជាងគេទាំង១០លើលោក៖
១. Cristiano Ronaldo (បាល់ទាត់) – ៧៧,២លានអឺរ៉ូ (ជិត៨៨លានដុល្លារ)
២. Lionel Messi (បាល់ទាត់) – ៧១,៥លានអឺរ៉ូ (ជាង៨១លានដុល្លារ)
៣. LeBron James (បាល់បោះ) – ៦៧,៧លានអឺរ៉ូ (ជាង៧៧លានដុល្លារ)
៤. Roger Federer (វាយកូនបាល់) – ៥៩,៥លានអឺរ៉ូ (ជិត៦៨លានដុល្លារ)
៥. Kevin Durant (បាល់បោះ) – ៤៩,៣លានអឺរ៉ូ (ជាង៥៦លានដុល្លារ)
៦. Novak Djokovic (វាយកូនបាល់) – ៤៨,៩លានអឺរ៉ូ (ជាង៥៥,៦លានដុល្លារ)
៧. Cam Newton (បាល់ឱប) – ៤៦.៦លានអឺរ៉ូ (ជាង៥៣លានដុល្លារ)
៨. Phil Mickelson (វាយកូនហ្គោល) – ៤៦,៤លានអឺរ៉ូ (៥២,៨លានដុល្លារ)
៩. Jordan Spieth (វាយកូនហ្គោល) – ៤៦,៣លានអឺរ៉ូ (៥២,៦លានដុល្លារ)
១០. Kobe Bryant (បាល់បោះ) – ៤៣,៨លានអឺរ៉ូ (ជិត៥០លានដុល្លារ)៕
ប្រែសម្រួល៖រិទ្ធ
ប្រភព៖Sabay

Labels: Sport