ស្ដេចប្រដាល់ Muhammad Ali ដែលទើបស្លាប់ដោយសារជំងឺក្នុងវ័យ៧៤ឆ្នាំ កាលពីថ្ងៃម្សិលមិញ ធ្លាប់បានជោគជ័យក្នុងការបញ្ចុះបញ្ចូលយុវជនម្នាក់ឲ្យបោះបង់គំនិតធ្វើអត្តឃាតលោតសម្លាប់ខ្លួន។
Ali នៅខាងស្តាំ
រឿងរ៉ាវដែលគេចាំមិនភ្លេចខាងលើកើតឡើងកាលពីឆ្នាំ ១៩៨១ ក្នុងទីក្រុងLos Angeles ដោយកាល ណោះមានក្មេងប្រុសជំទង់ម្នាក់ឈរក្បែរបង្អួតជាន់ទី៩នៃអគារខ្ពស់មួយ។ ពេលបានដឹងភ្លាម Ali បានធ្វើដំណើរទៅកន្លែងកើតហេតុទាន់ពេល ហើយឡើងទៅបញ្ចុះបញ្ចូលក្មេងប្រុសនោះ។