04.6.2016
Muhammad Ali ស្តេចប្រដាល់ទម្ងន់ធ្ងន់ក្នុងប្រវត្តិសាស្រ្តរបស់អាមេរិកបានទទួលមរណភាពនៅវយ័
៧៤ឆ្នាំ កាលពីព្រឹកមិញនេះ។
Muhammad Ali
បើតាមប្រភពពីគ្រួសារ Muhammad Ali បានប្រាប់ដល់ NBC អោយដឹងថាម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់
ពិភពលោក៣សមយ័កាលរូបនេះមានជំងឺរុាំរ៉ៃខាងផ្លូវដង្ហើមរយះពេល៣២ឆ្នាំមកហើយហើយលោកបាន
បាត់បង់ជីវិតនៅមន្ទីរពេទ្យ Phoenix area សហរដ្ធអាមេរិកកាលពីយប់ថ្ងៃសុក្រ(ព្រឹកថ្ងៃសៅរ៍នៅកម្ពុជា)ត្រឹមវយ័៧៤ឆ្នាំ។
Ali ចាប់ផ្តើមហាត់ប្រដាល់តាំងពីវយ័១២ឆ្នាំហើយនៅវយ័២២ឆ្នាំលោកបានឈ្នះខ្សែក្រវ៉ាត់ទម្ងន់ធ្ងន់
( World Heavyweight Champions ) ជាលើកដំបូងនៅឆ្នាំ១៩៦៤និងឈ្នះ២ដងទៀតនៅឆ្នាំ១៩៧៤និង
ឆ្នាំ១៩៧៨។ស្តេចប្រដាល់រហស្សនាម"The Greatest" រូបនេះធ្លាប់ឡើងវ៉ៃសរុប៦១ដងឈ្នះ៥៦ដងចាញ់៥
ដងនិងវ៉ៃដៃគូអោយសន្លប់លើសង្វៀនបានចំនួន៣៧ដង៕
ប្រែសម្រួល៖បញ្ញារិទ្ធ
ប្រភព៖Sabay
Labels: Sport