លោកប្រធានាធិបតី Mauricio Macri
លោកប្រធានាធិបតីអាហ្សង់ទីន Mauricio Macri បានហៅទូរស័ព្ទដោយផ្ទាល់ទៅ Lionel Messi ហើយស្នើឲ្យរូបគេបន្តលេងឲ្យជម្រើសជាតិតទៅទៀត។
“គាត់ ( Macri) បានហៅទូរស័ព្ទទៅ Messi ហើយបាននិយាយទៅកាន់គេថា គាត់ពិតជាមានមោទនភាពចំពោះក្រុមជម្រើសជាតិអាហ្សង់ទីនទាំងមូល និងប្រាប់ Messi កុំឲ្យខ្វល់ចំពោះពាក្យរិះគន់ពីមជ្ឈដ្ឋាននានា”។ អ្នកនាំពាក្យរដ្ឋាភិបាលបញ្ជាក់ដូច្នេះ។
ទន្ទឹមនឹងនេះវីរបុរសបាល់ទាត់ Diego Maradona ក៏បានលួងលោម ប្រធានក្រុមវ័យ២៩ឆ្នាំកុំឲ្យចូលនិវត្តន៍ពីជម្រើសជាតិផងដែរ និងបានបន្ថែមថា៖ “Messi ត្រូវនៅលេងឲ្យជម្រើសជាតិ ហើយគេនឹងទៅរុស្ស៊ី ដើម្បីជួយជម្រើសជាតិឈ្នះ World Cup នៅទីនោះ”៕
ប្រែសម្រួលដោយ៖បញ្ញារិទ្ធ
ប្រភព៖NewsAsia
![]()
Labels: Sport