Messi ប្រើពេល ២៥ នាទី ស៊ុតហ៊ែតទ្រីកនៅ​ Copa America

11.6.2016
Lionel Messi ប្រើពេលតែ ២៥​ នាទីប៉ុណ្ណោះដើម្បីស្វែងរកគ្រាប់បាល់ ៣​ ​គ្រាប់ ក្នុងជយ័ជម្នះលើក្រុមប៉ា
ណាម៉ាដោយលទ្ធផល ៥-០ ក្នុងពានរង្វាន់ Copa America កាលពីព្រឹកមិញនេះ។
 

ខ្សែការពារ​ Nicolas Otamendi ជាអ្នកបើកឆាកមុនគេអោយក្រុមអាហ្សង់ទីនត្រឹមនាទីទី៦ ខណះ
ដែល Messi វិញ ប្តូរចូលនៅនាទី៦២ រកគ្រាប់បាល់បាននៅនាទី ៦៨ មួយគ្រាប់​ នាទី ៧៧ មួយគ្រាប់
និង​ គ្រាប់បាល់ទី៣ រកបាននៅនាទី៨៧។ លទ្ធផល ៤-០​ មិនទាន់អស់ចិត្តខ្សែប្រយុទ្ធ Aguero ថែម
បានមួយគ្រាប់មុនចប់ការប្រកួតនៅនាទី៩០​។




៣ពិន្ទុបន្ថែមកាលពីព្រឹកមិញនេះ បានធ្វើអោយក្រុមអាហ្សង់ទីនកក់កៅអីទៅវគ្គ៨ក្រុមចុងក្រោយ
រួចទៅហើយព្រោះក្នុងពូល D អាហ្សង់ទីនមាន៦ពិទ្ទុពេញ ខណះដែលឈីលីនិងប៉ាណាម៉ាមាន៣ពិន្ទុ
ហើយក្រុមទាំងពីរនេះត្រូវប៉ះគ្នានៅសប្តាហ៍ក្រោយទៀត៕
 


Labels: