តើអ្នកមានដឹងទេថា​ តើស្ថាបនិកក្រុមហ៊ុន​ KFC ធ្លាប់បរាជយ៏ប៉ុន្មាននដងហើយជោគជយ័នៅអាយុប៉ុន្មាន?

 លោក ខូណល ស៊ែនដឺរស៍ (Colonel Sanders) ស្ថាបនិកក្រុមហ៊ុន KFC (Kentucky Fried Chicken) គឺជាមហាសេដ្ឋីដែលមានលុយរាប់ពាន់លានដុល្លារ។តែមុននឹងគាត់ក្លាយជាមហាសេដ្ធីបែបនេះតើគាត់បានឆ្លងកាត់នៅឪបសកអ្វីខ្លះខាងក្រោមនេះគឺជាជីវប្រវត្តិសង្ខេបខ្លះៗរបស់គាត់៖
អាយុ ៥ ឆ្នាំ ឪពុកស្លាប់។
អាយុ ១៦ ឆ្នាំ បោះបង់ចោលការសិក្សា។
អាយុ ១៧ ឆ្នាំ បាត់បង់ការងារចំនួនបួនដង។
អាយុ ១៨ ឆ្នាំ រៀបការ។
អាយុ ១៨ ឆ្នាំ ដល់ ២២ ឆ្នាំ គាត់បំពេញការងារជាអ្នកឆែកសំបុត្រលើរថភ្លើង ហើយបរាជ័យក្នុងការងារនេះទៀត។
គាត់ចូលបម្រើយោធាហើយបោះបង់ទៀត។
គាត់ដាក់ពាក្យសុំចូលរៀនសាលាច្បាប់ហើយធ្លាក់ទៀត។
គាត់ធ្វើជាភ្នាក់ងារធានារ៉ាប់រងជីវិត ហើយបរាជ័យទៀត។
អាយុ ១៩ ឆ្នាំ គាត់ក្លាយខ្លួនជាឪពុក។
អាយុ ២០ ឆ្នាំ ភរិយាគាត់ចាកចោលគាត់ ហើយយកកូនទៅជាមួយទៀត។
គាត់ក្លាយជាចុងភៅនិងលាងចាននៅហាងកាហ្វេតូចមួយ។
គាត់ប៉ុនប៉ងជំរិតយកកូនពីភរិយាមកវិញតែមិនបានសម្រេច ហើយចុងបញ្ចប់អាចលួងលោមភរិយារបស់គាត់ឲ្យត្រលប់មកផ្ទះវិញ។
អាយុ ៦៥ ឆ្នាំ គាត់ចូលនិវត្តន៍។
ថ្ងៃទី១នៃថ្ងៃចូលនិវត្តន៍ គាត់ទទួលបានប្រាក់ចូលនិវត្តន៍ពីរដ្ឋាភិបាលចំនួន ១០៥ ដុល្លារ។
គាត់មានអារម្មណ៍ថារដ្ឋាភិបាលកំពុងប្រាប់គាត់ថាគាត់គ្មានលទ្ធភាពសូម្បីតែចិញ្ចឹមខ្លួនឯង។
គាត់សំរេចចិត្តសម្លាប់ខ្លួនឯង គិតថាជីវិតគ្មានន័យនឹងរស់នៅនោះទេ ដោយខ្លួនបរាជ័យច្រើនលើកច្រើនសារពេកហើយក្នុងជីវិត។
គាត់អង្គុយក្រោមដើមឈើសរសេរបណ្ដាំមរតក តែបែរជាសេសេរអំពីអ្វីដែលគាត់គួរអាចសំរេចបានក្នុងជីវិតគាត់ទៅវិញ។
គាត់បានភ្ញាក់ខ្លួនថាមានរឿងច្រើនណាស់ដែលគាត់ពុំទាន់បានធ្វើ។
មានរឿងមួយគាត់ពូកែជាងអ្នកណាៗទាំងអស់ដែលគាត់ស្គាល់។ រឿងនោះគឺការធ្វើម្ហូប។


ដូច្នេះ គាត់ក៏ខ្ចីលុយ ៨៧ ដុល្លារ មុនថ្ងៃបើកសែកគាត់ ដើម្បីទិញនិងបំពងមាន់ដោយប្រើរូបមន្តចំអិនម្ហូបផ្ទាល់ខ្លួនរបស់គាត់។ ហើយគាត់ដើរយកមាន់បំពងរបស់គាត់ទៅលក់តាមផ្ទះពីផ្ទះមួយទៅផ្ទះមួយក្នុងរដ្ឋ Kentucky សហរដ្ឋអាមេរិក។
ចូរចងចាំថាកាលអាយុ ៦៥ ឆ្នាំ គាត់រៀបតែនឹងធ្វើអត្តឃាត។ តែនៅអាយុ ៨៨ ឆ្នាំ លោក ខូណល ស៊ែនដឺរស៍ (Colonel Sanders) ស្ថាបនិកក្រុមហ៊ុន KFC (Kentucky Fried Chicken) គឺជាមហាសេដ្ឋីដែលមានលុយរាប់ពាន់លានដុល្លារ។
អត្ថន័យអប់រំ៖ ឥរិយាបថ! គ្មានទេពាក្យថាយឺតក្នុងការចាប់ផ្ដើមសារជាថ្មី។
សំខាន់បំផុតគឺថាអ្វីៗទាំងអស់អាស្រ័យលើឥរិយាបថរបស់អ្នក។ កុំបោះបង់មិនថាមានឧបសគ្គធំប៉ុណ្ណានោះទេ។
អ្នកអាចសម្រេចជោគជ័យ មិនថាចាស់ប៉ុណ្ណា ពិបាកប៉ុណ្ណានោះទេ។ ចាប់ផ្ដើមឥឡូវនេះ ធ្វើការផ្លាស់ប្ដូរ។ ឧបសគ្គកាន់តែធំ ជោគជ័យកាន់តែសម្បើម។ ទោះអាយុចាស់ប៉ុណ្ណាក៏អ្នកនៅតែអាចមានក្ដីសុបិន្តបានដែរ។

ប្រែសម្រួលដោយ៖បញ្ញារិទ្ធ
ប្រភព៖Facebook

Labels: