ក្រុមម្ចាស់ផ្ទះបារាំង បានឡើងទៅវគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ Euro 2016 ហើយ បន្ទាប់ពីវាយបកឈ្នះអៀរឡង់ ២-១ អម្បាញ់មិញនេះ។
អៀរឡង់ បានធ្វើឲ្យអ្នកគាំទ្របារាំងស្ងាត់មាត់ឈឹង តាំងពីនាទីទី២ បន្ទាប់ពី Robert Brady ទាត់បាល់ពិន័យ១១ម៉ែត្រ ប៉ុន្តែចូលដល់តង់ទី២ Antoine Griezmann តារាឆ្នើមក្រុម Atletico Madrid រកបាន២គ្រាប់ម្នាក់ឯង ដោយតែតនៅនាទី៥៨ និងស៊ុតគ្រាប់ទី២ នៅនាទី៦១ ជួយបារាំងឈ្នះ ២-១ វិញ មុនពេលខ្សែការពារ Shane Duffy របស់អៀរឡង់ ទទួលបានកាតក្រហមនៅនាទីទី៦៦។ ដូច្នេះ
បារាំង នឹងឡើងទៅប៉ះក្រុមអង់គ្លេស ឬអ៊ីស្លង់នៅវគ្គ៨ក្រុមជាបន្ត៕
ប្រែសម្រួលដោយ៖Popeye
ប្រភព៖bbc

Labels: Sport