៤យ៉ាងដែលអ្នកត្រូវដឹងពីកម្មវិធី Euro លើកនេះ

10.6.2016
ការប្រកួតអឺរ៉ូឆ្នាំ២០១៦នេះ មានការកែប្រែច្បាប់នៃការលេងខ្លះៗពីសំណាក់សហពន្ធ័បាល់ទាត់ទ្វីប
អឺរ៉ុបហៅកាត់ថា UEFA។
ខាងក្រោមគឺជាច្បាប់៤ ដែល នឹងត្រូវអនុវត្តសម្រាប់អឺរ៉ូលើកនេះ៖
 

១. បច្ចេកវិទ្យា Goal-line
បច្ចេកវិទ្យា Goal-line ឬ Goal-line Technology នឹងត្រូវប្រើលើកដំបូងបំផុតនៅកម្មវិធីអឺរ៉ូ ដើម្បីជួយ​ 
អាជ្ញាកណ្តាលមើលថាតើបាល់ចូល ឬមិនចូល។
២. ការប៉ះដៃនៅក្នុងប្រអប់គ្រោះថ្នាក់
ការប៉ះដៃ ឬ​ Handball មិនមែនសុទ្ទតែត្រូវពិនយ័បាល់ប៉េណាល់ទីទាំងអស់ឡើយគឺអាជ្ញាកណ្តាល ត្រូវ
ពិនយ័ និងពិចារណាម៉ត់ចត់បំផុត ថាគួរផ្តល់ បាល់ពិនយ័ ឬអត់។

៣. អំពីការទាត់ប៉េណាល់ទី
ពេលទាត់បាល់ប៉េណាល់ទីកីឡាករមិនអាចជន្លពេលដែលគេរត់ដល់បាល់បានទេ​ បើសិនជាបំពាន នឹង​ត្រូវព្រមានហើយទាត់ម្តងទៀត ប៉ុន្តែកីឡាករអាចពញ្ញាក់នៅពេលរត់ទៅទាត់បាន។

៤.នៅវគ្គ៨ក្រុមចុងក្រោយ
កីឡាករណាដែលទទួលកាតលឿង២ប្រកួតផ្សេងគ្នា នឹងត្រូវអរត្តមាននៅប្រកួតបន្ទាប់ វាដូចជាការ​
ទទួលបានកាតលឿង២ដងក្នុងមួយប្រកួតស្មើនឹងកាតក្រហមដូច្នោះដែរ។ យ៉ាងណាក៏ដោយ ចាប់ពី
វគ្គ៨ក្រុមចុងក្រោយកាតលឿងមកពីវគ្គមុនៗ នឹងមិនត្រូវរាប់បញ្ចូលទេ៕

ប្រែសម្រួលដោយ៖Popeye
ប្រភព៖UEFA 


 

Labels: