03.6.2016
ក្នុងចំណោម២៤ក្រុម ដែលមានសមាជិក២៣នាក់ក្នុងក្រុមនីមួយៗ ត្រៀមប្រកួត Euro 2016 គឺក្រុមជម្រើសជាតិអាល្លឺម៉ង់ ជាក្រុមដែលមានតម្លៃខ្លួនកីឡាករសរុបថ្លៃដាច់គេ។ នេះបើតាមការវិភាគរបស់វិបសាយអង់គ្លេស Transfermarket។
ជម្រើសជាតិអាល្លឺម៉ង់ លើកពាន World Cup កាលឆ្នាំ២០១៤
សមាជិក២៣នាក់ របស់ក្រុមជើងឯក World Cup 2014 អាល្លឺម៉ង់ មានតម្លៃសរុប ៤២១,៥លានផោន (ជាង៦០៧លានដុល្លារ) ថ្លៃជាងគេទាំងអស់ ខណៈដែលម្ចាស់ជើងឯក Euro 2012 អេស្ប៉ាញ ស្ថិតនៅលេខ២ មានតម្លៃ៤១៨,១លានផោន (ជាង៦០២,៧លានដុល្លារ)។
ជម្រើសជាតិអេស្ប៉ាញ — ម្ចាស់ពាន Euro ២សម័យកាលចុងក្រោយ (២០០៨, ២០១២)
បែលហ្សិក ស្ថិតនៅលេខ៣ មានតម្លៃសរុប ៣៤៥,៧លានផោន (ជាង៤៩៨លានដុល្លារ) តាមពីក្រោយដោយក្រុមជម្រើសជាតិបារាំង មានតម្លៃ ៣៤០,៥លានផោន (ជាង៤៩០,៨លានដុល្លារ)។ រីឯក្រុមជម្រើសជាតិអង់គ្លេស ស្ថិតនៅចំណាត់ថ្នាក់លេខ៥ មានតម្លៃខ្លួនកីឡាករសរុប ៣៣៤,៥លានផោន (៤៨២,២លានដុល្លារ)៕
ជម្រើសជាតិបែលហ្សិក — កំពុងឡើងជើងខ្លាំងបច្ចុប្បន្ន
ជម្រើសជាតិបារាំង — ម្ចាស់ផ្ទះ Euro 2016
ជម្រើសជាតិអង់គ្លេស — ជាប់កំណត់ត្រាឈ្នះ១០០% នៅវគ្គជម្រុះ Euro 2016
ប្រែសម្រួល៖ Rith
ប្រភព៖ sabay
Labels: Sport