ការបោះបង់ការជក់បារី ពិតជាពិបាកសម្រាប់អ្នកដែលធ្លាប់ជក់ដែលមានការញៀនហើយនោះ ប៉ុន្តែ
ក៏មានមនុស្សជាច្រើនលាននាក់នៅលើលោក អាចបោះបង់ការជក់បារីបាន នោះអ្នកក៏អាចធ្វើ
បានដែរ។
ខាងក្រោមនេះជាចនុចមួយចំនួនដែលអ្នកអាចអនុវត្តដើម្បីបញ្ឈប់ការជក់បារី៖
១. រកហេតុផល៖ ត្រូវធ្វើកំណត់ត្រានូវចំនុចពីហេតុផលមួយចំនួន ថាតើហេតុអ្វីបានជាអ្នកមានបំណ
ង ចង់បោះបង់ការជក់បារី។ វាអាចមកពីហេតុផលដើម្បីសុខភាព, ការពារសុខភាពរបស់សមាជិក
គ្រួសារមិនអោយស្រូវផ្សែងបារីដែលអាចប៉ះពាល់ដោយប្រយោល, កាត់បន្ថយឪកាសមិនអោយឈាន
ទៅកើតជំងឺមហារីក ជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងជំងឺផ្សេងៗ។
២. លេបថ្នាំព្យាបាល៖ ថ្នាំផ្តាច់ការជក់បារី អាចអោយអ្នកបន្ថយការជក់បារីជាសន្សឹមៗព្រោះវាមិនធ្វើ
អោយអ្នកមានសភាពពេបាកខ្លាំងពេលផ្តាច់ការជក់បារីភ្លាមៗ។
៣. កំណត់កម្មវិធី៖ ត្រូវអនុវត្តកំណត់កាលវិភាគដោយខ្លួងឯង ថាមិនត្រូវបន្តជក់បារីទៀតនោះទេ។
ក្រៅពីនេះអ្នកក៏អាចទៅជួបគ្រូពេទ្យជំនាញ ដើម្បីពិភាក្សាដោះស្រាយបញ្ហាប្រឈមនៅពេលអ្នកមាន
បំណងចង់ឈប់ជក់បារី។
៤. គេចពីកត្តាជម្រុញ៖ ប្រសិនបើអ្នកចូលចិត្តផឹកស្រាហើយទៅកន្លែងដែលមានអ្នកជក់បារីនោះ អ្នកនឹងមិនអាចទប់អារម្មណ៍បាននោះទេ ព្រោះកន្លែងទាំងនោះអាចជម្រុញអ្នកអោយជក់សរជាថ្មី
ឡើងវិញ។ អ្នកត្រូវទៅរកន្លែងណាដែលមានការហាមឃាត់មិនអោយជក់បារី។
៥. សុំជំនួយ៖ ត្រូវសុំជំនួយពីគ្រួសារអោយជួយគាំទ្រអ្នក ឬទៅជួបអ្នកជំនាញ ឬទៅជួបជាមួយអ្នកធ្លា
ប់បោះបង់ការជក់បារីបានជោគជយ័ និងអ្នកប្រឹក្សាយោបល់ ដើម្បីសុំពីគន្លឺះ និងការលើកទឹកចិត្ត
ពីពួកគាត់។
៦. ធ្វើខ្លួនអោយសកម្ម៖ ត្រូវសកម្មនឹងការងារ និងត្រូវធ្វើលំហាត់ប្រាណ ដើម្បីជួយពង្រីកសុខភាព
រាងកាយនិងផ្លូវចិត្តអោយបានរឹងមាំ មិនអោយងាកទៅរកការជក់បារីឡើងវិញដោយសារការញៀន
។ ការធ្វើលំហាត់ប្រាណតិចតួចក៏អាចជួយបានដែរ៕
ប្រែសម្រួលដោយ៖សុយ៉ា
ប្រភពពីអ្នកផ្តាច់បារី៖បណ្ឌិត
Labels: Healthy